សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញា០៦នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៥០នាទី ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៦ នាក់(ប្រុស)នៅចំណុចភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់បានមាន៖
១.ឈ្មោះ ឈុន សង្ហា (ទូច) ភេទ ប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដក ហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥ កញ្ចប់តូច,ម៉ូតូ ១ គ្រឿង,ទូរស័ព្ទដៃ ១គ្រឿង ។
២.ឈ្មោះ ហ៉ិន សុខហៀង (ភ័ក្រ្ត) ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំងដកហូតម៉ូតូ ១ គ្រឿង, ទូរស័ព្ទ ១ គ្រឿង។
៣.ឈ្មោះ នៅ ផាន់នី ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ដកហូត ទូរស័ព្ទដៃ ១ គ្រឿង។
៤.ឈ្មោះ ហម សង្ហា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង។
៥.ឈ្មោះ ហៀង សិត ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅភូមិកាហុន ឃុំខ្ទុំក្រាំង។
៦.ឈ្មោះ ជា ធារ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅភូមិព្នាយ ឃុំព្នាយ និងដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥ កញ្ចប់តូចម៉ូតូ ២ គ្រឿង និងទូរស័ព្ទដៃ ៣ គ្រឿង ។

...

ករណីខាងលើជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print