ខេត្តពោធិ៍សាត់ ៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយអាជ្ញាធរខេត្ត បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ក្នុងស្មារតីមិនធ្វេសប្រហែសឡើយ។ ក្នុងស្ថានភាពនេះ អាជ្ញាធរបន្តរម្លឹកដល់ប្រជាពលរដ្ឋឲ្យបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
បើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅថ្ងៃនេះ ! សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាំងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ដូច្នេះខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ៤០%៕
រូបភាព៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា