ខេត្តព្រះវិហារ : លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមានរបស់លោក WANG WENBIN ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋភៀសសឹកចំនួន៣០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្តិភាពវត្តកំពង់សង្កែ ក្នុងស្រុកឆែប ព្រមទាំងថវិកា១០ម៉ឺនដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់តាមបណ្តាមណ្ឌលសុវត្តិភាព ក្នុងខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់៕
ប្រភព : (PRU)