បុរសម្នាក់បើករថយន្ដតូយូតាមួយគ្រឿងដាច់ហ្វ្រាំងបុកម៉ូតូចំនួន៥គ្រឿងដែលឈប់ចាំភ្លើងស្ដុបបណ្ដាលមានមនុស្សរងរបួសស្រាល

ចែករំលែក៖

​ ភ្នំពេញ៖ ម៉ូតូចំនួន៥គ្រឿងកំពុងឈប់ចាំផ្លូវភ្លើងស្ដុបត្រូវរថយន្ដតូយ៉ូតាមួយគ្រឿងបើកពីក្រោយដាច់ហ្វ្រាំងបុករះបណ្ដាលរងការខូចខាច តែសំណាងល្អគ្រាន់តែមានមនុស្សរងរបួសស្រាល ។​

​ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ៩ព្រឹកថ្ងៃទី​ ០១ខែ​ តុលា​ ឆ្នាំ២០២៥​ ស្ថិតនៅចំណុចផ្លូវ៣០ម៉ែត្រ​ កែង៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
​ តាមប្រភពបានអោយដឹងថាមុនពេលកើតហេតុមានម៉ូតូ៥គ្រឿងកំពុងតែឈប់ចាំភ្លើងស្ដុបត្រង់ផ្លូវបំបែនជាបួន ខណៈនោះក៏ស្រាប់តែមានបុរសម្នាក់បើករថយន្ដម៉ាកតូយ៉ូតា ពណ៌សមួយគ្រឿង ពាក់ផ្លាក2AJ-0192 បានធ្វើពីក្រោយតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ រហូតដល់ចំណុចភ្លើងស្ដុបស្រាប់បុករះម៉ូតូ៥គ្រឿងដែលឈប់ចាំភ្លើងបណ្ដាលអោយរងការខូចខាត និងធ្វើអោយមនុស្សប្រុសស្រីជាច្រើននាក់រងរបួសស្រាល់ ។
​ ប្រភពពីម្ចាស់រថយន្ដបង្កហេតុបានអោយដឹងថា រថយន្ដរបស់ពេលដែលធ្វើដំណើរដល់កន្លែងកើតហេតុស្រាប់តែជាន់ដាច់ហ្រ្វាំង រេចង្កូតទៅបុកម៉ូតតែម្ដង ។
​ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកសម្របសម្រួលដោយភាគីរថយន្តបង្កសម្រេចចេញថ្លៃជួសជុលម៉ូតូទាំង៥គ្រឿងដេីម្បីបញ្ចប់រឿងភ្លាមៗ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print