កម្លាំងជំនាញក៧ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីរក្សាទុកជួញដូរ គ្រឿងញៀនខុសច្បាប់

ភ្នំពេញ ៖កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០២០វេលាម៉ោង១៤:០៥នាទីរសៀល កម្លាំងជំនាញ (ក៧)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង … អាន​បន្ថែម កម្លាំងជំនាញក៧ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីរក្សាទុកជួញដូរ គ្រឿងញៀនខុសច្បាប់

គួរឲ្យរន្ធត់ខ្លាំងណាស់! បីនាក់ឪពុកម្ដាយនិងកូនតូចម្នាក់ស្លាប់ភ្លាមៗដោយសារត្រូវរថយន្តកាមរីបុកម៉ូតូពេញទំហឹង

ខេត្តក្រចេះ៖ បីនាក់ម្តាយឪពុកនិងកូនតូច បានស្លាប់ភ្លាមៗក្នុងពេលតែមួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ត កាមរី គូទស្វិតពណ៌ទឹកប៊ិចដែលបើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ពីជើងទៅត្បូងហើយបានវ៉ារថយន្តធំៗក៏ទៅបុកម៉ូតូជនរងគ្រោះដែលជិះគ្នាបីនាក់ឪពុកម្ដាយនិងកូនតូចបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយសាកសពបានបែកជាបំណែកៗមើលមុខមាត់មិនយល់ដែលគួរឱ្យរន្ធត់និងសង្វេគខ្លាំងណាស់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦៖២០នាទីព្រលប់ ថ្ងៃពុធ … អាន​បន្ថែម គួរឲ្យរន្ធត់ខ្លាំងណាស់! បីនាក់ឪពុកម្ដាយនិងកូនតូចម្នាក់ស្លាប់ភ្លាមៗដោយសារត្រូវរថយន្តកាមរីបុកម៉ូតូពេញទំហឹង

សិប្បកម្មកែច្នៃឫស្សីសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់

ខេត្តមណ្ឌលគិរី៖ សិប្បកម្មកែច្នៃឫស្សីខ្នាតតូចសហ​គម​ន៍​តំ​​ប​ន់​កា​រ​ពារធម្មជាតិស្រែព្រះស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ​ ស្រុកកែវសីមា ខេត្តមណ្ឌល​គិ​រី​បា​ន​​ជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់។ការឈប់កាប់បំផ្លាញព្រៃ​ហើ​យប្តេជ្ញាការពារ ធម្មជាតិ​ព្រៃ​​ព្រឹក្សាលតាវល្លិដោយក្តីស្រលាញ់នេះ បន្ទាប់ពីពលរដ្ឋក្នុងស​ហ​គ​​​​ម​ន៍​ទ​ទួ​​ល​បា​ន​កា​រ​ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ពីអង្គកា​រស​មាគ​ម​អ​ភិ​​​​រ​ក្ស​​​ស​ត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ​ជំនួ​ស​ឱ្យ​​​ការចូលព្រៃកាប់ឈើលក់ខុសច្បាប់។ លោក នេត្រ … អាន​បន្ថែម សិប្បកម្មកែច្នៃឫស្សីសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់

លោកវរសេនីយ៍ទោ សារឹម វុទ្ធី នាំយកថវិកាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារសពលោកវ៉ាន់ សាវ៉េត ដែលបានទទួលមរណភាព

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍៦រោចខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែតុលាឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក ក្រុមការងារគណៈកម្មាធិការ ស. … អាន​បន្ថែម លោកវរសេនីយ៍ទោ សារឹម វុទ្ធី នាំយកថវិកាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារសពលោកវ៉ាន់ សាវ៉េត ដែលបានទទួលមរណភាព

រឿងព្រេងខ្មែរ÷ រឿង បុរស ២ នាក់​រែក​ស្រូវ

មាន​និទាន​មួយ​ថា  មាន​បុរស ២ នាក់ ម្នាក់​រែក​ពូជ​ស្រូវ​ធ្ងន់ ម្នាក់​រែក​ពូជ​ស្រូវ​ស្រាល ហើយ​ម្នាក់​រែក​ដើរ​ទៅ​ពី​អាយ ម្នាក់​រែក​ដើរ​មក​ពី​នាយ ប្រទះ​គ្នា​នៅ​លើ​ស្ពាន ១ … អាន​បន្ថែម រឿងព្រេងខ្មែរ÷ រឿង បុរស ២ នាក់​រែក​ស្រូវ

អាជ្ញាធរស្រុកចន្ទ្រានិងមន្ទីជំនាញចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ  ដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង

ខេត្តស្វាយរៀង៖ អាជ្ញាធរស្រុកចន្ទ្រានិងក្រុមការងារមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិចំនួន ២ ក្នុងឃុំចន្ទ្រា ដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង។ ការចុះពិនិត្យនេះបានធ្វើឡើងនៅ រសៀល ថ្ងៃពុធ … អាន​បន្ថែម អាជ្ញាធរស្រុកចន្ទ្រានិងមន្ទីជំនាញចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ  ដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង

ក្តៅចិត្តខ្លាំង សូដា នីតា ព្រមានប្តឹងអ្នកសារព័ត៌មានរឿងថានាងភ្ជាប់ពាក្យនឹងប្រុសក្មេង

ភ្នំពេញ ៖ថ្មីៗនេះសារព័ត៌មានក្នុងស្រុកបានចុះផ្សាយអំពីតារាចម្រៀង និងសម្តែង អ្នកនាង​សូដា នីតា ថាបានភ្ជាប់ពាក្យលើកទី២ ជាមួយប្រុសក្មេង តែមិនហ៊ានទម្លាយរឿងនេះ។ នាងបានស្នើឲ្យអ្នកសារព័ត៌មានធ្វើការបញ្ជាក់អំពីរឿងនេះរួមទាំងព្រមានប្តឹងអ្នកសារព័ត៌មានខាងលើប្រសិនបើមិនអាចរកអ្វីមកបញ្ជាក់អំពីសំណេររបស់ខ្លួនបាន។ ខ្លឹមសារសាព័ត៌មានដែលផ្សព្វផ្សាយកន្លងមកបានលើកឡើងថាតារាចម្រៀងនិងសម្ដែង កញ្ញាសូដា នីតា ត្រូវបានគេទម្លាយថា បានភ្ជាប់ពាក្យរួចហើយជាមួយតារាសម្ដែងនិងជាមន្ត្រីយោធាម្នាក់ ឈ្មោះលោកស៊ិន សូរិយ៉ា ហៅយុទ្ធឋានៈ ដែលពិធីនេះបានធ្វើយ៉ាងស្ងៀមស្ងាត់ តាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌ គឺកាលពីខែមុនម្លេះ។ មានការទម្លាយដែរថាបានឃើញលោកយុទ្ធ ឋានៈ ចេញចូលផ្ទះសូដា នីតា ដូចគ្រួសារតែមួយ។ ខ្លឹមសារចំណងជើងអត្ថបទដែលលើកឡើងថានាងភ្ជាប់ពាក្យជាមួយប្រុសក្មេងជាលើកទី២បានធ្វើឲ្យសាមុីខ្លួនចេញមុខប្រតិកម្មខ្លាំង។ តារាសម្ដែងស្រី សូដា នីតាបានបញ្ជាក់ថា៖ «ខ្ញុំសូមអោយអ្នកសារព័ត៌មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ បើមិនចេញបកស្រាយទេ ខ្ញុំសូមប្តឹងអ្នកសារព័ត៌មានម្នាក់នេះដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយជាលើកទី១ហើយ ? ចឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើកទី១នោះអោយឃើញ»។ អមដោយសំណេរនេះដែរនាងព្រមានប្ដឹងទៅកាន់សារព័ត៌មានដែលបានចុះផ្សាយនោះឲ្យចេញបកស្រាយជាបន្ទាន់ដោយរៀបរាប់ថាបើមិនចេញមុខបកស្រាយទេ នាងសូមប្តឹងសារព័ត៌មានម្នាក់នេះដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះនាងនិងស្នើឲ្យប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា នូវមេធាវី ខាងសមាគមម្តង។ ទោះជាយ៉ាងណាដំណឹងនៃការភ្ជាប់ពាក្យរវាងតារាសម្តែង … អាន​បន្ថែម ក្តៅចិត្តខ្លាំង សូដា នីតា ព្រមានប្តឹងអ្នកសារព័ត៌មានរឿងថានាងភ្ជាប់ពាក្យនឹងប្រុសក្មេង

កីឡាករ Armstrong, Tierney និង Christie ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនពេលក្រុមស្កុតឡេនប៉ះអុីស្រាអែល

កីឡាករ Stuart Armstrong, Kieran Tierney និង Ryan Christie នឹងអវត្តមានសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ របស់ស្កុតឡេនប្រកួតជាមួយនឹងអុីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ។ Armstrong គឺជាសមាជិកតែម្នាក់គត់នៃក្រុមដែលបានធ្វើការសាកល្បងតេស្តវិជ្ជមាន។ ប៉ុន្តែខ្សែការពារ Tierney និងខ្សែការពាររបស់ក្លិប Celticកីឡាករ Christie ត្រូវនៅដោយឡែកពីគេរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានគេស្គាល់ថាជាមនុស្សជិតស្និទ្ធនឹងអ្នកឆ្លង។ ពួកគេក៏នឹងខកខានការប្រកួតមិត្តភាពជាមួយនឹងស្លូវ៉ាគី និងសាធារណរដ្ឋឆែកផងដែរ។ គ្រូបង្វឹកលោក Steve Clarke បានបង្ហើបផងដែរថា ខ្សែការពារ Scott McKenna និង Liam Palmer និងខ្សែប្រយុទ្ធ Oliver … អាន​បន្ថែម កីឡាករ Armstrong, Tierney និង Christie ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនពេលក្រុមស្កុតឡេនប៉ះអុីស្រាអែល

Novak Djokovic បានផ្តួល់ Pablo Carreno Busta ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី French Open

កីឡាករ Novak Djokovic ជាកីឡាករវាយតឺន្នីសចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកបានយកឈ្នះកីឡាករ Pablo Carreno Busta ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open កាលពីរាត្រីម្សិលមិញ។ កីឡាករវាយតឺន្នីសសញ្ជាតិស៊ែប៊ីរូបនេះបានប្រកួតយ៉ាងស្វិតស្វាញដោយខកចិត្តក្នុងការចាញ់សិតទី១ ប៉ុន្តែបានបន្តឈ្នះសិតទី២ និងបន្តបន្ទាប់ដោយលទ្ធផល ៤-៦ ៦-២ ៦-៣ ៦-៤ ។ វាជាការប្រកួតម្តងទៀតនៃកម្មវិធី US Open កាលពីខែកញ្ញា ដែល Djokovic ត្រូវបានលុបចោលដោយសារការវាយកូនបាល់ត្រូវអាជ្ញាកណ្តាល ហើយ Djokovic នឹងត្រូវជួបជាមួយកីឡាករ Stefanos Tsitsipas នៅវគ្គបន្ទាប់។ កីឡាករ Djokovic មានវ័យ៣៣ឆ្នាំបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំពិតជាមិនមានអារម្មណ៍អស្ចារ្យក្នុងការចូលទៅកាន់វគ្គបន្តនៅថ្ងៃនេះ។ មានរឿងខ្លះបានកើតឡើងនៅក្នុងរាងកាយរបស់ខ្ញុំ។ ខ្ញុំត្រូវដោះស្រាយបញ្ហារាងកាយដែលនឹងមកដល់នៅពេលខាងមុខ ខណៈការប្រកួតបានបន្តខ្ញុំ មានអារម្មណ៍ប្រសើរជាងមុន មិនមានអារម្មណ៍ឈឺចាប់ខ្លាំងនោះទេ។ ប៉ុន្តែអ្នកដឹងទេខ្ញុំមិនចង់ដកអ្វីចេញពីការប្រកួតដ៏ល្អនោះទេជាពិសេសសម្រាប់ការប្រកួតជាមួយ Pablo Carreno Busta ដែលគាត់គឺជាកីឡាករល្អជាងគេដែលខ្ញុំធ្លាប់ជួបកន្លងមក”៕ដោយ៖ភារៈ … អាន​បន្ថែម Novak Djokovic បានផ្តួល់ Pablo Carreno Busta ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី French Open

Barcelona ចាប់ផ្តើមនីតិវិធីកាត់បន្ថយប្រាក់ឈ្នួលថ្មីសម្រាប់កីឡាករ និងនិយោជិក

ក្លិប Barcelona បានចាប់ផ្តើមនីតិវិធីច្បាប់សម្រាប់ការកាត់ប្រាក់ខែជាសកលកីឡាកររបស់ក្លិប, និយោជិករបស់ក្លិបទាំងអស់រួមទាំងក្រុមដែលលេងក្នុងក្រុមដំបូងនឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលដែល ជាផ្នែកមួយនៃការកែប្រែយ៉ាងច្រើននៃកិច្ចសន្យារួម។ សមាជិកនៃក្រុមរបស់លោក Ronald Koeman ត្រូវបានគេស្នើសុំឱ្យជ្រើសរើសអ្នកតំណាងម្នាក់ដែល នឹងអង្គុយនៅក្បែរបុគ្គលិកក្លិបផ្សេងទៀតនៅលើគណៈកម្មាធិការពាណិជ្ជកម្មនិងចរចាកាត់បន្ថយប្រាក់ឈ្នួល។ បញ្ហាជាមួយនេះគឺថា ក្រុមបាល់ទាត់ក្រុមដំបូងភាគច្រើនគឺមានកាតព្វកិច្ចអន្តរជាតិដោយទុកជម្រើសមានកំណត់សម្រាប់អ្នកតំណាងជំនួស។ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងប្រទេសអេស្ប៉ាញនៅដើមឆ្នាំ២០២០ ដោយសារតែជំងឺឆ្លងកូវីដ-១៩ ក្លិប Barcelona បានដាក់ពាក្យសុំដើម្បីកាត់ប្រាក់ឈ្នួលដែលជាផ្នែកមួយនៃវិធានការទាំងនោះកីឡាករបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដោយ Lionel Messiទទួលយកបញ្ហាទាក់ទងនឹងការចរចារបស់ក្លិបដែរ។ ទោះយ៉ាងណាស្ថានភាពសេដ្ឋកិច្ចរបស់ក្លិប Barcelona កាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មាន ខែក្រោយមក ហើយឥឡូវនេះគ្មានជំរើសអ្វីក្រៅពីដាក់ពាក្យសុំទៅលីគកំពូលអេស្ប៉ាញនោះទេ ។ ក្លិបបានបង្ហាញគណនីរបស់ពួកគេរួចហើយរួមមានបំណុល៤៨៨លានអឺរ៉ូ និងខាតបង់៩៧លានអឺរ៉ូ។ ក្លិបក៏បានចំណាយ៨៥៥លានអឺរ៉ូ ពោលគឺ១៩២លានអឺរ៉ូតិចជាងអ្វីដែលបានចែងដំបូងក្នុងថវិការបស់ពួកគេ។ នៅក្នុងលក្ខន្តិកៈកីឡាករមានសិទ្ធិដូចគ្នានឹងនិយោជិករបស់ក្លិបដើម្បីលុបចោលកិច្ចសន្យារបស់ពួកគេប្រសិនបើពួកគេចង់ធ្វើឱ្យមានការកែប្រែថ្មីម្តងទៀត។ ដើម្បីចៀសវាងការបាត់បង់កីឡាករដោយឥតគិតថ្លៃក្លិបBarcelona នឹងត្រូវពិភាក្សាជាមួយកីឡាករ ម្នាក់ៗជាឯកជនដើម្បីឈានដល់កិច្ចព្រមព្រៀងដែលរារាំងបញ្ហានេះ ៕ដោយ៖ភារៈ   អាន​បន្ថែម Barcelona ចាប់ផ្តើមនីតិវិធីកាត់បន្ថយប្រាក់ឈ្នួលថ្មីសម្រាប់កីឡាករ និងនិយោជិក

អាល្លឺម៉ង់កាត់បន្ថយសមាសភាពអ្នកគាំទ្រពី៩.២០០នាក់មកត្រឹម៣០០នាក់សម្រាប់ចូលទស្សនាការប្រកួតមិត្តភាពជាមួយទួរគី

សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) បានលុបចោលផែនការដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រចំនួន៩.២០០នាក់ចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋានក្នុងការប្រកួតមិត្តភាពរបស់អាល្លឺម៉ង់ជាមួយទួរគីកាលពីរាត្រីថ្ងៃពុធ ដោយលទ្ធផល ៣ទល់៣ ។ បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិតដោយសារជំងឺកូវីដ-១៩នៅប្រទេសអាល្លឺម៉ង់ក្រុមលីគកំពូល Bundesliga ត្រូវបានស្វាគមន៍អ្នកគាំទ្រជាបណ្តើរៗចាប់តាំងពីការប្រកួតចាប់ផ្តើមនៃរដូវកាល ២០២០-២០២១ ទោះបីជាមានការថយចុះនៃការឆ្លងជំងឺនេះក៏ដោយ។ អ្នកគាំទ្រប្រមាណ៦០០០នាក់បានចូលទស្សនាផ្ទាល់ពេលក្រុមHoffenheim បំបាក់ក្រុមការពារតំណែងជើងឯក Bayern Munich ៤-១ កាលពីចុងខែកញ្ញាដោយសហព័ន្ធបាល់ទាត់ អាល្លឺម៉ង់ (DFL) កាលពីមុនបានសំរេចថា កីឡដ្ឋានអាចបំពេញបាន២០ ភាគរយនៃសមត្ថភាព របស់ពួកគេដរាបណាពិធីសារទាក់ទងនឹងសង្គមត្រូវបានអនុវត្ត។ UEFA បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះកាលពីសប្តាហ៍មុនដោយអនុញ្ញាតឱ្យពហុកីឡដ្ឋាន មានរហូតដល់៣០ភាគរយដោយមានការអនុញ្ញាតពីអាជ្ញាធរក្នុងស្រុក ហើយប្រទេសអាល្លឺម៉ង់ត្រូវបានគេដាក់ផែនការថាមានមនុស្សរហូតដល់៩.២០០ នាក់ចូលទស្សនាពេលប្រកួតគ្នាជាមួយទួរគីនៅទីក្រុងខឹឡូន។ ប៉ុន្តែដោយសារតែការកើនឡើងនូវអត្រានៃការឆ្លងជំងឺកូវីដ-១៩ក្នុងតំបន់ ពួកគេត្រូវបានគេបង្ខំឱ្យគិតឡើងវិញ។ សេចក្តីថ្លែងការណ៍របស់ DFB បានសរសេរថា “ផ្នែកសុខភាពក្នុងតំបន់នៅទីក្រុងខឹឡូនដោយមានការ ព្រមព្រៀងជាមួយអាជ្ញាធរមូលដ្ឋានបានជូនដំណឹងទៅសមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) ថា ការប្រកួតមិត្តភាពអន្តរជាតិជាមួយទួរគីនេះ មិនអាចកើតឡើងជាមួយអ្នកគាំទ្រ៩.២០០នាក់បានទេ ។ … អាន​បន្ថែម អាល្លឺម៉ង់កាត់បន្ថយសមាសភាពអ្នកគាំទ្រពី៩.២០០នាក់មកត្រឹម៣០០នាក់សម្រាប់ចូលទស្សនាការប្រកួតមិត្តភាពជាមួយទួរគី

ការកំណត់លទ្ធផលនៃការប្រកួតជាគូផ្នែកនារីកម្មវិធី French Open ត្រូវបានស៊ើបអង្កេត

ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានបញ្ជាក់ថា ការស៊ើបអង្កេតមួយបានចាប់ផ្តើមពាក់ព័ន្ធនឹងការកំណត់លទ្ធផលនៃការប្រកួតក្នុងជុំទី១ នៃ French Open ផ្នែកនារី។ ក្រុមមន្រ្តីបានចាប់ផ្តើមស៊ើបអង្កេតតាំងពីថ្ងៃទី១ ខែតុលាបន្ទាប់ពីមានការសង្ស័យនៃ ការក្លែងបន្លំការរៀបចំការប្រកួត និងមានអំពើពុករលួយនៅក្នុងកីឡាវាយតឺន្នីនេះ ដែលការ ស៊ើបអង្កេតទំនងជាចំណាយពេលច្រើនសប្តាហ៍។ ប្រភពដែលជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន BBC ថាការស៊ើបអង្កេតផ្តោតលើកីឡាករមួយចំនួនដូចជា Andreea Mitu និងPatricia Maria, Sizikova និង Madison Brengle ។ ចំណែកកីឡាការិនីរុស្ស៊ី Sizikova និងកីឡាការិនីអាមេរិក Brengle ដែលប្រកួតគ្នាដោយលទ្ធផល ៧-៦ (១០-៨) ៦-៤ លើក្រុមរ៉ូម៉ានីក៏ត្រូវបានស៊ើបអង្កេតដែរ។ លោក Alexei Selivanenko អនុប្រធានសហព័ន្ធកីឡាវាយតឺន្នីសរុស្ស៊ីបានប្រាប់គេហទំព័រកីឡាវាយតឺន្នីសដោយឆ្លើយតបនឹងរបាយការណ៍ក្នុងស្រុកអំពីបញ្ហានេះថា ដរាបណាមិនមានឯកសារផ្លូវការ វាឆាប់ពេកក្នុងការធ្វើអត្ថាធិប្បាយលើអ្វីដែលកីឡាវាយតឺន្នីសបានកំណត់គោលនយោបាយអត់ឱនចំពោះករណីប្រភេទនេះ។ ពាក់ព័ន្ធនឹងការស៊ើបអង្កេតខាងលើ អង្គភាពសុចរិតភាពកីឡាវាយតឺន្នីសនិងសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះបញ្ហាខាងលើនេះទេ៕ដោយ៖ភារៈ    អាន​បន្ថែម ការកំណត់លទ្ធផលនៃការប្រកួតជាគូផ្នែកនារីកម្មវិធី French Open ត្រូវបានស៊ើបអង្កេត