ក្រុមកម្ពុជាធ្វើបានល្អជាងមុនដោយចាញ់អុីរ៉ាក់៤ទល់១ វគ្គជម្រុះ World Cup ក្នុងពូល C

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិអុីរ៉ាក់ដោយលទ្ធផល៤ទល់១ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល C ជុំទី២ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ … អាន​បន្ថែម ក្រុមកម្ពុជាធ្វើបានល្អជាងមុនដោយចាញ់អុីរ៉ាក់៤ទល់១ វគ្គជម្រុះ World Cup ក្នុងពូល C

WHO៖ មិនអាចបង្ខំឲ្យចិនផ្តល់ព័ត៌មានបន្ថែមស្តីពីប្រភពកូវីដ-១៩ នោះឡើយ

មន្ត្រីអង្គការសុខភាពពិភពលោក WHO បានប្រកាសឱ្យដឹងថា អង្គការនេះមិនអាចបង្ខំឲ្យចិនផ្តល់ព័ត៌មានណាមួយបន្ថែមទៀតឡើយស្តីពីប្រភពកូវីដ-១៩។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៧ខែមិថុនា អ្នកសារព័ត៌មាន បានចោទសួរថា តើអង្គការសុខភាពពិភពលោក អាចស្នើឲ្យចិនបង្ហាញពីប្រភពកូវីដ-១៩បន្ថែមទៀតបានដែរឬទេ? អគ្គនាយកកម្មវិធីសុខភាពបន្ទាន់ … អាន​បន្ថែម WHO៖ មិនអាចបង្ខំឲ្យចិនផ្តល់ព័ត៌មានបន្ថែមស្តីពីប្រភពកូវីដ-១៩ នោះឡើយ

Naomi Osaka ដកខ្លួនចេញពីការប្រកួតនៅ Berlin WTA

 អ្នករៀបចំការប្រកួតបានបញ្ជាក់នៅថ្ងៃអង្គារនេះថា កីឡាការិនីវាយតឺន្នីសលំដាប់ពិភពលោក Naomi Osaka បានដកខ្លួនចេញពីការប្រកួតស្មៅនៅក្នុងកម្មវិធី Berlin WTA នៅសប្តាហ៍ក្រោយបន្ទាប់ពីការចាកចេញដ៏ចម្រូងចម្រាសរបស់នាងពីកម្មវិធី French Open ។ អ្នកនាំពាក្យសម្រាប់ការប្រកួតនៅទីក្រុងប៊ែរឡាំងដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាបាននិយាយថា “យើងបានទទួលការជូនដំណឹងថាNaomi Osaka មិនអាចចាប់ផ្តើមការប្រកួតនៅប៊ែរឡាំងបានទេ។ បន្ទាប់ពីពិគ្រោះយោបល់ពីការគ្រប់គ្រងរបស់នាង នាងនឹងឈប់សម្រាក”។ សារព័ត៌មានរ៉យទ័របានផ្សាយថា Naomi … អាន​បន្ថែម Naomi Osaka ដកខ្លួនចេញពីការប្រកួតនៅ Berlin WTA

Ben White ត្រូវបានហៅក្នុងក្រុមជម្រើសជាតិអង់គ្លេសជំនួសតំណែងTrent Alexander-Arnold

ខ្សែការពារក្រុម Brighton កីឡាករ Ben White ត្រូវបានកោះហៅឱ្យមកជំនួសកីឡាករ Trent Alexander-Arnold ក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៧ មិថុនា។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតមិត្តភាពជាមួយក្រុមអូទ្រីស ក្នុងលទ្ធផល ១-០ កាលពីសប្តាហ៍មុន។ខ្សែការពារកណ្តាល Ben White បានចាប់ផ្តើមរួមជាមួយកីឡាករTyrone Mings ក្នុងជ័យជម្នះថ្ងៃអាទិត្យប្រឆាំងនឹងក្រុមរ៉ូម៉ានី។ … អាន​បន្ថែម Ben White ត្រូវបានហៅក្នុងក្រុមជម្រើសជាតិអង់គ្លេសជំនួសតំណែងTrent Alexander-Arnold

ប្រទេសក្នុងតំបន់អាស៊ានបង្កើនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

នៅក្នុងការខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងប្រទេសតំបន់អាស៊ានដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញនោះ ប្រទេសក្នុងតំបន់បានបង្កើនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរបស់ខ្លួនដើម្បីអាចគ្រប់គ្រងការឆ្លងបានល្អបំផុត ។ ក្នុងពេលនេះដែរ ប្រទេសហ្វីុលីពីន បានពង្រីកការចាក់វ៉ាក់សាំងដល់ពលករ មន្ត្រីរាជការប្រមាណ៣៥លាននាក់ ក្នុងនោះមានប៉ូលិសចរាចរណ៍ជាដើម។ តាំងពីខែមីនា ហ្វីុលីពីនបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនក្រុមគ្រូពេទ្យ … អាន​បន្ថែម ប្រទេសក្នុងតំបន់អាស៊ានបង្កើនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

មីយ៉ាន់ម៉ា៖ ទាហានប្រជាជនប៉ះទង្គិចគ្នាជាមួយកម្លាំងទាហានរដ្ឋាភិបាល បណ្តាលឱ្យពលរដ្ឋ២០នាក់ស្លាប់

យ៉ាងហោចណាស់ក៏មានពលរដ្ឋ២០នាក់ដែរបានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ ជាមួយកម្លាំងសន្តិសុខក្នុងតំបន់ខ្ពស់រាបដងទន្លេ Ayeyarwady កាលពីថ្ងៃទី៥ ខែមិថុនា។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារគ្នាកើតឡើង នៅក្នុងភូមិ Hlayswe ស្ថិតនៅក្នុងស្រុក … អាន​បន្ថែម មីយ៉ាន់ម៉ា៖ ទាហានប្រជាជនប៉ះទង្គិចគ្នាជាមួយកម្លាំងទាហានរដ្ឋាភិបាល បណ្តាលឱ្យពលរដ្ឋ២០នាក់ស្លាប់

ស្លាប់ជាង១៣០នាក់ដោយការវាយប្រហារភេរវកម្មនៅ Burkina Faso

សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមិថុនាបានផ្សាយថា រដ្ឋាភិបាល Burkina Faso បានប្រកាសថា ការវាយប្រហាររបស់ក្រុមភេរវកម្មជ្រុលនិយមទៅលើភូមិមួយស្ថិតនៅភាគខាងជើងប្រទេសនេះសម្លាប់មនុស្ស១៣២នាក់ និងរបួសជាង … អាន​បន្ថែម ស្លាប់ជាង១៣០នាក់ដោយការវាយប្រហារភេរវកម្មនៅ Burkina Faso

ប្រទេសទីមួយនៅលើពិភពលោកបានប្រកាសបញ្ចប់ការឆ្លងកូវីដ-១៩

ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសន័រវេស ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ក្នុងប្រទេសនេះបានថយចុះខ្លាំង ហើយការចាក់វ៉ាក់សាំងទទួលបានជោគជ័យទាំងស្រុង ។ លោកវេជ្ជបណ្ឌិត Preben Aavitsland ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា កូវីដ … អាន​បន្ថែម ប្រទេសទីមួយនៅលើពិភពលោកបានប្រកាសបញ្ចប់ការឆ្លងកូវីដ-១៩

Nmecha ជួយឲ្យអាល្លឺម៉ង់ឈ្នះជើងឯកយូរ៉ូអាយុក្រោម២១ឆ្នាំ

កីឡាករ Lukas Nmecha របស់ក្រុម Manchester City បានរកគ្រាប់បាល់១គ្រាប់នៅតង់ទី២ នាទីទី៤៩ ជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ផ្តួលព័រទុយហ្គាល់ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប(យូរ៉ូ) អាយុក្រោម២១ឆ្នាំជាលើកទី៣ ក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មិថុនា។ Nmecha ដែលបានចំណាយពេលកាលពីរដូវកាលឆ្នាំ២០២០-២០២១ ក្នុងការខ្ចីជើងនៅ Anderlecht បានស៊ុតបាល់បញ្ចូលទី១គ្រាប់ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ Ridle Baku ។ ខ្សែប្រយុទ្ធ Nmecha ដែលមានដើមកំណើតនៅទីក្រុង Hamburg ដែលត្រូវបានលេងនៅក្លិបយុវជននៅប្រទេសអង់គ្លេស និងលេងឲ្យអង់គ្លេសក្នុងកម្រិតអាយុក្រោម២១ឆ្នាំមុនពេលផ្លាស់ទៅប្រទេសអាឡឺម៉ង់នៅឆ្នាំ២០១៩ បានបញ្ចប់ការប្រកួតក្នុងនាមជាអ្នករកគ្រាប់បាល់នាំមុខ។ អាជីពរបស់កីឡាករវ័យ២១ឆ្នាំរូបនេះធ្លាប់លេងដោយខ្ចីជើងនៅក្រុម Preston, Middlesbroughនិង Wolfsburg ។ Nmecha ក៏ធ្លាប់បានរកគ្រាប់បាល់សម្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់អាយុក្រោម១៩ឆ្នាំក្នុងវគ្គផ្តាច់ព្រ័ត្រ European … អាន​បន្ថែម Nmecha ជួយឲ្យអាល្លឺម៉ង់ឈ្នះជើងឯកយូរ៉ូអាយុក្រោម២១ឆ្នាំ

ស្លាប់៣០នាក់ របួសជាង៥០នាក់ដោយគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបុកគ្នានៅប៉ាគីស្ថាន

នៅថ្ងៃទី ៧ខែមិថុនានេះរថភ្លើងពីរគ្រឿងបានបុកគ្នានៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់ជាង៣០នាក់និងរងរបួសជាង៥០នាក់។ លោក Ghotki Usman Abdullah មន្ត្រីក្នុងតំបន់បានឱ្យដឹងថា … អាន​បន្ថែម ស្លាប់៣០នាក់ របួសជាង៥០នាក់ដោយគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបុកគ្នានៅប៉ាគីស្ថាន

ម៉ិចស៊ីកូ ៖ មានករណីកាត់ក្បាលមនុស្សយកទៅបោះចោលនៅទីតាំងបោះឆ្នោតធ្វើឱ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង

មន្ត្រីក្នុងតំបន់បានឱ្យដឹងថា បុរសម្នាក់បានគប់ក្បាលមនុស្សចូលទៅកាន់ទីតាំងបោះឆ្នោតក្នុងតំបន់ Terrazas Del Valle ស្ថិតនៅក្នុងទីក្រុងព្រំដែន Tijuana ប្រទេសម៉ិចស៊ីកូ នាថ្ងៃទី៦ ខែមិថុនា … អាន​បន្ថែម ម៉ិចស៊ីកូ ៖ មានករណីកាត់ក្បាលមនុស្សយកទៅបោះចោលនៅទីតាំងបោះឆ្នោតធ្វើឱ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង

អាមេរិក៖ មានការបាញ់ប្រហារក្នុងពិធីជប់លៀងបញ្ចប់ការសិក្សាស្លាប់និងរបួសជិត២០នាក់

មានករណីបាញ់ប្រហារពីរលើកផ្សេងគ្នានៅរដ្ឋ Florida និងទីក្រុង New Orleans រដ្ឋ Louisiana បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង ១៤នាក់រងរបួស។ … អាន​បន្ថែម អាមេរិក៖ មានការបាញ់ប្រហារក្នុងពិធីជប់លៀងបញ្ចប់ការសិក្សាស្លាប់និងរបួសជិត២០នាក់