បុរសម្នាក់បានជិះម៉ូតូវ៉ាពីរថយន្តជ្រុលទៅបុកនឹងគូទរថយន្តធុនធំចតទុកចោលនៅចិញ្ចើមផ្លូវពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានឲ្យ រងរបួសធ្ងន់ខណៈជិះម៉ូតូc125បើកវ៉ារថយន្តមួយគ្រឿងហើយជ្រុលទៅបុកនឹងគូទរថយន្តធុនធំចតទុកចោលនៅចិញ្ចើមផ្លូវពីក្រោយ យ៉ាងពេញទំហឹង បណ្ដោយអោយម៉ូតូគាប ជាប់ជាមួយ គូទរថយន្ត  ។ ហេតុការណ៍នេះ … អាន​បន្ថែម បុរសម្នាក់បានជិះម៉ូតូវ៉ាពីរថយន្តជ្រុលទៅបុកនឹងគូទរថយន្តធុនធំចតទុកចោលនៅចិញ្ចើមផ្លូវពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់

រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនមកដល់មិនឃាត់បែរជាឲ្យទៅ

ភ្នំពេញ ៖ រថយន្តកូរ៉ូឡាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរំកិលមួយកង់សមត្ថកិច្ចប៉ុស្តិបឹងទំពុនមកដល់អោយម្ចាស់រថយន្តបង្កកិលរបាំងថ្មដាក់កន្លែងដើមវិញរួចអោយស្ទួចទៅជួសជុលដោយខ្លួនឯងមិនបានឃាត់រថយន្តបង្កហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០១មិថុនាឆ្នាំ២០១៧តាមបណ្ដោយផ្លូវ២៧១កែងផ្លូវ៤៣២ស្ថិតក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌សពាក់ស្លាកលេខភ្នំពេញ2S.4473បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវណ្ដាលឲ្យវេរចេញពីកន្លែងដើមអស់មួយកង់រថយន្តបង្កដាច់រ៉ូទីលកង់មុខខាងឆ្វេងទៅលែងរួចភ្លាមម្ចាស់រថយន្តបង្កបានហៅរថយន្តស្ទួចមកស្ទួចបំណងយកចេញពីកន្លែងកើតហេតុគេចពីការទទួលខុសត្រូវតែត្រូវសមត្ថកិច្ចប៉ុស្តិទួលទំពូង២មកទាន់អោយដាក់ចុះវិញលុះបន្តិចក្រោយមកសមត្ថកិច្ចប៉ុស្តិបឹងទំពុនមកដល់អោយម្ចាស់រថយន្តកិលចូលកន្លែងដើមវិញហើយអោយយករថយន្តទៅជួសជុលចុះ។ គួបញ្ជាក់ផងដែរថា៖នៅគ្រប់បណ្ដាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញគេតែងតែឃើញករណីបង្កផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋមិនថាម៉ូតូឬរថយន្តត្រូវតែយកទៅផ្នែកចរាចរណ៍ក្រុងតែករណីបែជាមិនឃាត់ទៅវិញ៕ដោយ៖ភារ៉ា ដង្កោ អាន​បន្ថែម រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនមកដល់មិនឃាត់បែរជាឲ្យទៅ

ជនរងគ្រោះត្រូវពិការអចិន្ត្រៃយ៍ ខណៈបុរសជនជាតិចិនត្រូវលោកស្រីព្រះរាជអាជ្ញារង ស៊ូ សុជាតា ដោះលែង

ខេត្តកណ្តាល ៖ ក្រុមគ្រួសារជនរងគ្រោះ អះអាងថា ពេលនេះស្ថានភាពជនរងគ្រោះត្រូវពិការអចិន្ដ្រៃយ៍ហើយ ដោយសាររបួសធ្ងន់ធ្ងរពេក ដោយស្មាខាងស្តាំស្ទើរដាច់ ហើយត្រឹមចង្កេះចុះក្រោមត្រូវពិការទាំងស្រុង សូម្បីតែប្រដាល់ភេទក៏លែងដំណើរការដែរ ។ … អាន​បន្ថែម ជនរងគ្រោះត្រូវពិការអចិន្ត្រៃយ៍ ខណៈបុរសជនជាតិចិនត្រូវលោកស្រីព្រះរាជអាជ្ញារង ស៊ូ សុជាតា ដោះលែង