អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំប្រតិភូវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចូលរួម និងធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ និងគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង នៅ ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥បានដឹកនាំប្រតិភូវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចូលរួម និងធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ និងគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត។ កិច្ចប្រជុំនេះមានគោលបំណងបូកសរុបវឌ្ឍនភាពការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកំណត់ទិសដៅបន្តសម្រាប់អនាគត។

កិច្ចប្រជុំបានប្រព្រឹត្តនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។
ក្នុងឱកាសនេះ លោកអភិបាលរងបានបង្ហាញពីសកម្មភាព, លទ្ធផល និងបទពិសោធន៍ក្នុងការជម្រុញការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង—ជាផ្នែកមួយនៃការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងការងារសម្រាប់សហគមន៍ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print