ភ្នំពេញ៖ រថយន្ដមួយគ្រឿងនិងម៉ូតូមួយគ្រឿងត្រូវបានរថយន្ដ HILUX Revo បើកបរដោយជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបុករះបណ្ដាលអោយប្ដីប្រពន្ធ២នាក់រងរបួស ចំណែករថយន្ដនិងម៉ូតូរងការខូចខាត ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង ៥៥នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានបុរសជនជាតិម្នាក់រួមទាំងគ្នា២នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីសង្ស័យស្រវឹងស្រាបើករថយន្ដម៉ាក HILUX Revo ពាក់ផ្លាកលេខ 2BW-0382 ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកម៉ូតូ HONDA Dream ពាក់ផ្លាកលេខ ភ្នំពេញ 1CP-0445 ដោយជិះប្ដីប្រពន្ធពីរនាក់ស្រាបទិសគ្នាបណ្ដាលអោយរងរបួសធ្ងន់ រួចបន្តទៅបុករថយន្ដ CAMRY ពាក់ផ្លាកលេខ ភ្នំពេញ 2AC-2906 បន្ថែមទៀត រងការខូចខាត ទើបបន្ដទៅមុខលែងរួច ។ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ចាស់រថយន្ដបង្ក ដើម្បីធ្វើការសួរនាំបន្ដ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយក រថយន្ដទាំងពីរគ្រឿង និងម៉ូតូមួយគ្រឿងទៅរក្សាទុករង់ចាំការការដោះស្រាយនៅពេលក្រោយ៕