បុរស​ជន​ជាតិ​ចិន​ម្នាក់សង្ស័យស្រវឹងស្រាបេីក​រថយន្ដ​ HILUX Revo បុករះម៉ូតូនិងរថយន្ដបណ្ដាលអោយប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដមួយគ្រឿងនិងម៉ូតូមួយគ្រឿងត្រូវបានរថយន្ដ HILUX Revo បើកបរដោយជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបុករះបណ្ដាលអោយប្ដីប្រពន្ធ២នាក់រងរបួស ចំណែករថយន្ដនិងម៉ូតូរងការខូចខាត ។

ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១០និង ៥៥នាទី​យប់​ ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​កាកាប​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានបុរសជនជាតិម្នាក់រួមទាំងគ្នា២នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីសង្ស័យស្រវឹងស្រាបើករថយន្ដម៉ាក HILUX Revo ពាក់​ផ្លាក​លេខ​ 2BW-0382 ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុក​ម៉ូតូ​ HONDA Dream ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1CP-0445 ដោយជិះ​ប្ដី​ប្រពន្ធ​ពីរនាក់ស្រាបទិសគ្នាបណ្ដាលអោយ​រងរបួស​ធ្ងន់​ រួច​បន្ត​ទៅ​បុករថយន្ដ​ CAMRY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2AC-2906 បន្ថែម​ទៀត​ រងការខូចខាត ទើបបន្ដទៅមុខលែងរួច ។ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ចាស់រថយន្ដបង្ក ដើម្បីធ្វើការសួរនាំបន្ដ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ រថយន្ដ​ទាំងពីរគ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ការ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print