David Beckham ទទួលបានភាគលាភចំនួន ២៣,៦ លានដុល្លារពីអាណាចក្រអាជីវកម្មកាលពីឆ្នាំមុន

ចែករំលែក៖

អតីតតារាបាល់ទាត់ដ៏ល្បីល្បាញរបស់អង់គ្លេសDavid Beckham រកបាន ប្រាក់ ២៣,៦ លានដុល្លារជាភាគលាភពីអាណាចក្រអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់កាលពីឆ្នាំមុន។

គណនីសម្រាប់ក្រុមហ៊ុនរបស់គាត់ DRJB Holdings ត្រូវបានមើលឃើញដោយសារព័ត៌មាន Guardian ដែលបង្ហាញពីការកើនឡើងចំនួន ៤៤% នៃប្រាក់ចំណេញមុនការបង់ពន្ធដល់ទឹកប្រាក់ ៤៤,៩ លានដុល្លារក្នុងឆ្នាំ ២០២៤ បើធៀបនឹងចំនួន ៣៦ លានដុល្លារក្នុងឆ្នាំ ២០២៣ ។

ក្រុមហ៊ុនខាងលើបានបង់ភាគលាភចំនួន ៥២,៥ លានដុល្លារកាលពីឆ្នាំមុនដល់វិនិយោគិនរបស់ខ្លួនរួមទាំង Beckham កើនឡើងពី ២៨,៤ លានដុល្លារក្នុងឆ្នាំ ២០២៣ ។ នោះបន្ទាប់មកទៀតគឺ ២៣,២លានដុល្លារនៅឆ្នាំនេះ ហើយប្រហែល ១០,៤ លានដុល្លារក៏នឹងទៅគាត់ផងដែរ។ វាមានន័យថា Beckham ដែលបានចូលនិវត្តន៍ពីបាល់ទាត់អាជីពក្នុងឆ្នាំ ២០១៣ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ទទួលបានភាគលាភច្រើនជាង ២៥ លានផោនដែល Real Madrid បានចំណាយដើម្បីទិញគាត់ពី Manchester United ក្នុងឆ្នាំ ២០០៣ ។

DRJB Holdings ត្រូវបានបង្កើតឡើងដោយផ្នែកចំនួនបី ដែលផ្នែកធំជាងគេគឺ DB Ventures ដែលគ្របដណ្តប់ភាពជាដៃគូពាណិជ្ជកម្មភាគច្រើនរបស់គាត់ជាមួយម៉ាកដូចជា Hugo Boss និងក្រុមវ៉ែនតា Safilo ។ ផ្នែកនៃអាជីវកម្មនេះរកចំណូលបាន ៦៣,៦ លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើងពី ៦២,២លានដុល្លារក្នុងឆ្នាំ ២០២៣។

ផ្នែក Seven Global មានកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនដូចជា Adidas ជាដើម។ អាជីវកម្មដែលនៅសេសសល់គឺ Studio 99 ដែលជាស្ទូឌីយោផលិតកម្មដែលផលិតស៊េរីភាពយន្តឯកសារ Netflix អំពីអតីតកីឡាករបាល់ទាត់ដែលមានចំណងជើងថា Beckham ដែលបានក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សាយកំពូលទាំង ១០ របស់សេវាកម្មស្ទ្រីមក្នុងប្រទេសទាំង ៩០ ដែលវាត្រូវបានចេញផ្សាយ។ Studio 99 ក៏បានផលិតភាពយន្តឯកសារ Netflix របស់ Victoria Beckham ដែលនឹងចេញផ្សាយនៅចុងខែនេះ។

...

Beckhamដែលមានវ័យ៥០ឆ្នាំបានចូលនិវត្តន៍ពីបាល់ទាត់អាជីពជាងមួយទសវត្សរ៍មុន គាត់នៅតែជានិមិត្តរូបនៃកីឡាក្នុងចំណោមមនុស្សជំនាន់ក្រោយ។ គាត់មានអ្នកតាមដានច្រើនជាង ១៦០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលភាគច្រើនមានអាយុចន្លោះពី ១៨ ទៅ ២៥ ឆ្នាំ។ គាត់គឺជាសហស្ថាបនិក និងជាសហម្ចាស់ក្លឹបបាល់ទាត់ Inter Miami៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print