ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួម កម្មវិធីទស្សនកិច្ចសិក្សាស្តីពីការកែទម្រង់មុខងារសាធារណៈ ដោយផ្តោតលើ “ការរៀបចំធនធានមនុស្សសម្រាប់ពេលអនាគត” នៅ ប្រទេសអូស្រ្តាលី

ចែករំលែក៖

ប្រទេសអូស្រ្តាលី – តបតាមការអញ្ជើញរបស់គណៈកម្មការមុខងារសាធារណៈអូស្រ្តាលី ប្រតិភូក្រសួងមុខងារសាធារណៈ ចំនួន២រូប រួមមាន៖ លោក ឈុន សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សាស្តីពីការកែទម្រង់មុខងារសាធារណៈ ដោយផ្តោតលើ “ការរៀបចំធនធានមនុស្សសម្រាប់ពេលអនាគត” ។ កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីកង់បេរ៉ា ប្រទេសអូស្រ្តាលី។

កម្មវិធីទស្សនកិច្ចសិក្សាស្តីអំពីការកែទម្រង់មុខងារសាធារណៈនេះ មានសមាសភាពចូលរួមជាមន្រ្តីជាន់ខ្ពស់ ចំនួន១៥រូប មកពីប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ វៀតណាម និងប្រទេសទិម័រឡេស្តេ រួមទាំងមន្រ្តីជាន់ខ្ពស់តំណាងលេខាធិការដ្ឋានអាស៊ានផងដែរ។ កម្មវិធីទស្សនកិច្ចសិក្សានេះមានគោលបំណងផ្តល់នូវការចែករំលែកឧត្តរមានុវត្តន៍របស់ស្ថាប័នដឹកនាំវិស័យមុខងារសាធារណៈរបស់ប្រទេសអូស្រ្តាលី ដោយផ្តោតលើប្រធានបទមួយចំនួន ដូចជា៖ ការរៀបចំផែនការធនធានមនុស្ស យុទ្ធសាស្រ្តក្នុងការគ្រប់គ្រងនិងទាក់ទាញមន្រ្តីដែលមានសក្តានុពល និងការអភិវឌ្ឍសមត្ថភាពការដឹកនាំជាដើម។ បន្ថែមពីលើនេះ កម្មវិធីក៏បានផ្តល់ឱកាសដល់ប្រតិភូចូលរួមទាំងអស់ ផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធជាមួយគ្នាទៅវិញទៅមក អំពីការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈរ បស់ប្រទេសនីមួយៗផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print