ខេត្តតាកែវ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា ទទួលបានបទ បញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោកឯក ឆេងហួត ព្រះរាជ្ញអាជ្ញាអមសាលា ដំបូងខេត្តតាកែវនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនកង រាជអាវុធហត្ថខេត្តតាកែវ បានសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារនិងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកទ្រាំង បានចុះបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក និងប្រើបា្រស់គ្រឿង ញៀនខុសច្បាប់ ជាបន្តបន្ទាប់នៅស្រុកបូរីជលសារ និងស្រុកទ្រាំង ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន០៧នាក់(ប្រុស)៖
១.ឈ្មោះ លី ឡេងផេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
២.ឈ្មោះ មឿង ថៃ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
៣.ឈ្មោះ ហេង គឹម ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារាយវិហារពីរ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
៤.ឈ្មោះ អ៊ុន ស៊ុយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារាយវិហារពីរ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
៥.ឈ្មោះ កាន់ ណារីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារាយវិហារពីរ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
៦.ឈ្មោះ ណាំង វណ្ណៈ ហៅង៉ោល ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងអំពាក់ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
៧.ឈ្មោះ យ៉ែម លីខែត ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្ហារ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ទម្ងន់៣៣.៥៦ក្រាម(ថ្លឹងទាំងសំបកថង់)
២.ទូរស័ព្ទចំនួន៩គ្រឿង(ខូច៣គ្រឿង)
៣.ម៉ូតូចំនួន២គ្រឿង
៤. សម្ភារៈវិចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលា ដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕