ជាលើកទីមួយអាមេរិកប្រើប្រាស់មីស៊ីល​ HIMARS

ចែករំលែក៖

សារព័ត៌មាន Hurriyet របស់ទួរគីបានផ្សាយថា អាមេរិកបានប្រើប្រាស់ប្រព័ន្ធមីស៊ីល HIMARS វាយប្រហារទៅលើគោលដៅនានារបស់ក្រុមIS នៅក្នុងប្រទេសស៊ីរី។

ការវាយប្រហារខាងលើចេញពីប្រទេសទួរគី ទៅលើគោលដៅរបស់ក្រុមIS ។ ឧប្បការីប្រធានាធិបតីអាមេរិក លោក Brett McGurk បានប្រកាសពីព័ត៌មានខាងលើទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តវាយប្រហារក្រុមIS ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា នេះជាលើកទីមួយហើយដែលអាមេរិកមានសកម្មភាពវាយប្រហារពិសេសដូចនេះ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធមីស៊ីល M142 HIMARS មានការបញ្ជាពីចម្ងាយ បាញ់បានពី ៦០ទៅ១០០គីឡូម៉ែត្រ។នេះជាលើកទីមួយហើយដែលមីស៊ីលខាងលើវាយប្រហារទៅលើក្រុមIS ។ ប៉ុន្តែការប្រើប្រាស់មីស៊ីលខាងលើត្រូវបានគេចាត់ទុកថា ហួសសម័យទៅហើយ។

ទីភ្នាក់ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃអង្គារទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា ទាហ៊ានរបស់សហរដ្ឋាអាមេរិក ប្រមាណជា ៥០នាក់ បានធ្វើដំណើរមកដល់ព្រំដែននៃប្រទេសទួរគី ជាមួយនឹងស៊ីរី ដើម្បីធ្វើការជាមួយនឹងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតថ្មី របស់អាមេរិក HIMARS ដែលត្រូវបានដាក់ពង្រាយរួចរាល់។

ការអះអាងរបស់អាមេរិក ដែលបាននិយាយថា ការពង្រាយប្រព័ន្ធ HIMARS គឺដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹង ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម ប៉ុន្តែវាត្រូវបានគេមើលឃើញមានទីតាំងនៅក្បែរទៅនឹងប្រព័ន្ធការពារគ្រាប់មីស៊ីល របស់កងកម្លាំងទួរគីដែលស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍នៃខេត្តGaziantep។

HIMARS គឺជាប្រព័ន្ធបាញ់គ្រាប់រ៉ូកែត ដែលក្នុងនោះគ្រាប់រ៉ូក្កែត៦គ្រាប់ត្រូវបានបំពាក់ ហើយសមត្ថភាពក្នុងការបាញ់របស់វាមានទៅដល់ចំងាយចន្លោះពី ៦០ទៅ ១០០គីឡូមែត្រ និងអាចធ្វើការផ្លាស់ប្តូរទីតាំងបានយ៉ាងឆាប់រហ័សបំផុត។

ស្ថានទូតអាមេរិកនិយាយថា ការដាក់ពង្រាយប្រព័ន្ធ HIMARS នេះ ជាកិច្ចសហប្រតិបត្តិការមួយចុងក្រោយបង្អស់ ជាមួយនឹងទួរគី ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមជ្រុលនិយមIS ។

គ្រាប់ធំបំផុតសម្រាប់ប្រើប្រាស់នៅលើប្រព័ន្ធ MIMARS គឺជារ៉ុក្កែត TACMS ដែលអាមេរិកបានបោះបង់ចោលជាយូរណាស់មកហើយ។ ប៉ុន្តែនៅដើមឆ្នាំ២០១៦ ក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានផលិតឡើងវិញនៅប្រភេទរ៉ុក្កែតនោះសម្រាប់បំពាក់លើ M142 HIMARS ៕

1 (3) 1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print