ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានបើកកិច្ចប្រជុំត្រួតពិនិត្យលើគណៈ កម្មាធិការចំពោះកិច្ចសម្រាប់រៀបចំការ ប្រកួតកីឡាជាតិលើកដំបូងនាព្រឹកថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋាន អប់រំកាយ និងកីឡា ដោយមានការចូលរួមពីមន្ត្រីមកពីអង្គភាពកីឡាជាតិធំៗដូចជាក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងសហព័ន្ធកីឡាជាតិទាំង១៤ដែលមានឈ្មោះបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គ នាយកដ្ឋានអប់រំកាយនិងកីឡាមានប្រសាសន៍ ថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ NATIONAL GAMES (កីឡាជាតិ)នេះ NOCC រកបានដៃគូឧបត្ថម្ភចំនួន២គឺក្រុមហ៊ុនធំៗនៅកម្ពុជាដែលមានថវិកាប្រមាណ២០ម៉ឺនដុល្លារ ប៉ុន្តែថវិកានេះនៅមិនទាន់បានចុះអនុស្សរណៈយោគយល់ (MOU) នៅឡើយទេ។
លោកបានបន្តទៀតថា ចំពោះការប្រកួតកីឡាជាតិខាងលើត្រូវតែធំនិងមានការទាក់ទាញព្រមទាំងរកសត្វជានិមិត្តរូបសម្រាប់ការប្រកួតនេះឲ្យសមស្របទៅនឹងឈ្មោះ ព្រឹត្តិការណ៍។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏ មានការបង្ហាញពីក្បាច់គុនកងទ័ព ល្បុក្កតោ និងអប់រំកាយ និងកីឡាព្រមទាំងការបង្ហាញពីវប្បធម៌ជាតិទៀតផងដែរ ។
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាបានលើកឡើងថា របប ហូបចុករបស់អត្តពលិក មន្ត្រីបច្ចេកទេសក្នុងពេលប្រកួតកីឡាជាតិត្រូវបានបង្កើនឡើងបន្ថែមទៀតគឺតាមគម្រោងក្នុងម្នាក់ៗទទួលបានថវិកាចំនួន១៦.០០០រៀលឥឡូវត្រូវ បានបង្កើនរហូតដល់៤៤.០០០រៀលក្នុងមួយថ្ងៃសម្រាប់ម្នាក់ៗ។ចំពោះមន្ត្រីបច្ចេក ទេសត្រូវបង្កើនថវិកាពី៣៨.០០០រៀល ក្នុងមួយថ្ងៃទៅ៨០.០០០រៀលក្នុងមួយ ថ្ងៃ។ ចំពោះការសម្រាកគឺប្រតិភូខេត្ត-រាជធានីស្នាក់នៅសណ្ឋាគារដែលមានតម្លៃ ចាប់ពី២០ដុល្លារ១ថ្ងៃក្នុងមួយបន្ទប់ ដោយ មួយ បន្ទប់សម្រាកបាន៤នាក់សរុបក្នុងការចំណាយសម្រាប់ការប្រកួតកីឡាជាតិនេះអស់ប្រមាណ៤០០០ពាន់លានរៀល។
សូមបញ្ជាក់ថា មកទល់ថ្ងៃទី៥ ខែកញ្ញា នេះមាន១៥រាជធានីខេត្តរួចហើយដែល បានចុះឈ្មោះចូលរួមការប្រកួតមានអត្ត ពលិក១.៥៩៤នាក់ ។ តួលេខនេះអាច និងកើនដល់៣.០០០នាក់ពីព្រោះនៅ១២ ខេត្ត និងក្រសួង២ទៀត មិនទាន់បានមកចុះឈ្មោះសុំសិទ្ធិចូលរួមប្រកួត៕
ដោយ៖ សារីម