ភ្នំពេញៈ លោកបឹុល កុសល អភិបាលខណ្ឌសែនសុខនិងលោកម៉ក់ ហុង អធិការនគរបាលខណ្ឌបានដឹកនាំមន្ត្រីក្រោមឱវាទចុះមកសួរសុខទុក្ខលោកអនុ
សេនីយ៍ទោ ឈុំ សុភារម្យ មន្ត្រីនគរបាលខណ្ឌផ្នែ
កអត្តរាគមន៍ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា(១៧៩)ដោយសារគ្រោះថ្នាក់ចរាណ៍ពេលបំពេញការងារ កាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក អនុសេនីយ៍ទោ ឈុំ សុភារម្យមន្ត្រីនគរបាលខណ្ឌផ្នែកអត្តរាគមន៍ រហស្សនាម មេសា២៥
Dជាមន្ត្រីធ្វើការនៅអធិការខណ្ឌសែនសុខបច្ចុប្បន្នស្នាក់ផ្ទះជួលភូមិ២ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសំដីលោកឈុំ ភារម្យ បានប្រាប់ថាៈ កាលពីល្ងាចមុនកើតហេតុខណះដែលលោកជិះម៉ូតូធំចេញពីអធិការខណ្ឌមកប្រចាំការនៅប៉ុស្តិ៍២៤ម៉ោងស្ថិតនៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកកៀរគាត់បណ្តាលអោយដួលទៅបោកផ្ទុបនិងរថយន្តស្ទូចមួយគ្រឿងទៀតដែលចតនៅក្បែរនោះបណ្តាលអោយលោកដួលរងរបួសធ្ងន់បាក់ឆ្អឹងថ្គាមហើយភ្លាមៗរថយន្តបង្ករបានបើករត់បាត់។
ជាមួយគ្នានោះដែលលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌបានពាំនាំនូវការសាកសួរសុខទុក្ខដល់កូនចៅក្នុងខណ្ឌជានិច្ចជាក់ស្តែងនៅពេលនេះលោកបានចំណាយថវិការផ្ទាល់ខ្លួនចំនួន១លាននិង៥០មឺុនរៀលសំរាប់សម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់ លោក អនុសេនីយ៍ទោ ឈុំ សុភារម្យ ដែលជាមន្ត្រីក្នុងខណ្ឌសែនសុខក្នុងនោះក៍មានថវិការរបស់សាលាខណ្ឌសែនចំនួន៥០មឺុនរៀលនិងថវិការរបស់លោកអធិកាខណ្ឌចំនួន១លានរៀល
ផង៕
ដោយ តុង សីហា