ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី ០២ ខែតុលា ២០២៥ វេលាម៉ោង០២ និង៥៦នាទីរំលងអធ្រាត្រ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងស្រុកគងពិសី បានចុះល្បាតនៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ១៦.១៧ ភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសីបានប្រទះ ឃើញរថយន្ត កូរ៉េ ពណ៌ខៀវ មានបាំងទ្រុងជិត ស្លាកលេខ រតនៈគី រី3A. 0074 ដែលជាភិនភាគ រថយន្តដែលជនសង្ស័យ ជិះធ្វើសកម្មភាពលួចសត្វគោ កន្លង មក កំពុងបើកពីទិសខាងត្បូងទៅជើង ហើយកម្លាំងនគរបាលបានឃាត់រថយន្ត តែមិនព្រមឈប់ទើបដេញតាមឃាត់រថយន្តបាន ។
នៅពេលនោះសមត្ថកិច្ចបានពិនិត្យឃើញមានសត្វគោ ៦ក្បាល់និងឃាត់ខ្លួនជនសង្ស័យ៣នាក់÷ ១ ឈ្មោះ ពៅ ម៉េងហុង ភេទប្រុសអាយុ៣០ឆ្នាំ លំនៅភូមិអន្លង់គគីត ឃុំអន្លង់គគីរ ស្រុកកងមាស ខេត្តកំពង់ចាម,២.ឈ្មោះ យូសូ ម៉ូសស្លីម ភេទប្រុសអាយុ៣០ឆ្នាំ មានលំនៅភូមិ -ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល និង ៣. ឈ្មោះ ម៉ាត់ យូស៊ូស ភេទប្រុសអាយុ៥៣ឆ្នាំ មានលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង: រថយន្តកូរ៉េពណ៌ខៀវទ្រុងបិទជិត១គ្រឿង -ទូរស័ព្ទដៃ៥ គ្រឿង -គោ៦ ក្បាល -ដង្កាប់១ -ខ្សែគោ ៤ខ្សែ -ពិលកែវ ០១ -ធូបមូស២ ដុំ ។
តាមការស្រាវជ្រាវ សត្វគោទាំង៦ក្បាលនេះជនសង្ស័យ បានលួចពីប្រជាពលរដ្ឋនៅភូមិត្រពាំងព្រីង ឃុំជម្ពូរវ័ន្ត ស្រុកជុំគីរី ខេត្តកំពត ។
ដោយបានការសម្រមសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និងខេត្តកំពតជនសង្ស័យនិងវត្ថុតាង ត្រូវបាន ប្រគល់ឲ នគរបាលខេត្តកំពត បន្តនីតិវិធី ។
ក្រុមជនសង្ស័យជាមុខសញ្ញាលួចសត្វគោ ប្រជាពលរដ្ឋជាច្រើនលើកនៅតាមខេត្តកំពង់ស្ពឺ,កំពតនិងតាមបណ្តា ខេត្តផ្សេងៗទៀត។ នៅពេលលួចបានដឹកដោយរថយន្តទៅលក់នៅព្រំប្រទល់ប្រទេសវៀតណាម៕