អ៊ីស្រាអែល​ស្ទាក់​ចាប់កង​​នាវាដឹក​ជំនួយ​នៅ​តំបន់ហ្កាហ្សា ភាគីនានាសម្តែងការ​ថ្កោលទោស

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាម​ការចុះផ្សាយ​របស់​ CCFR បាននិយាយថា​ កងទ័ពជើងទឹកអ៊ីស្រាអែលបានស្ទាក់ចាប់កងនាវា Global Sumud Flotilla ដែលជាកង​នាវាដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់​ហ្កាហ្សានៅលើសមុទ្រសាធារណៈចាប់ពីយប់ថ្ងៃទី១ ដល់ព្រឹកព្រលឹមថ្ងៃទី២ ខែតុលា ដោយឃាត់ខ្លួនមនុស្សជាង៤០០នាក់។ កាលពីថ្ងៃទី២ ខែតុលា ប្រទេសដូចជា អាហ្រ្វិកខាងត្បូង តួកគី កាតា បែលហ្សិកនិងប្រទេសផ្សេងទៀតបានថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីស្រាអែល ហើយទាមទារឱ្យភាគីអ៊ីស្រាអែលដោះលែងនាវិក។

ក្រសួងការបរទេសអ៊ីស្រាអែលបានបង្ហោះអត្ថបទនៅតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ២ ខែតុលាថា គ្មានកង​នាវាណាមកពីកងនាវាGlobal Sumud Flotilla បានបំបែកការបិទខ្ទប់របស់អ៊ីស្រាអែលទេ ហើយបុគ្គលទាំងអស់នៅលើកងនាវានោះ​មានសុវត្ថិភាព និង​សុខភាពល្អ​ ពួកគេកំពុង​ត្រូវ​បាន​​ដឹក​ជញ្ជូនទៅ​កាន់ប្រទេស​អ៊ីស្រាអែល ហើយ​​នឹង​​ធ្វើ​មាតុភូមិ​និវត្តន៍។

...

ក្រសួងការបរទេសអ៊ីស្រាអែលបានអះអាងថា “នៅមាននាវាចុងក្រោយមួយទៀតនៅក្នុងសកម្មភាពបង្កហេតុលើកនេះ ​ប្រសិនបើវាធ្វើដំណើរខិតជិត និងព្យាយាមចូលទៅក្នុងតំបន់សង្រ្គាម ហើយបំបែកការបិទខ្ទប់ នោះ វាក៏នឹងត្រូវស្ទាក់ចាប់ដូចគ្នាដែរ”៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print