​កងរក្សាសន្តិភាពចិនទទួលបាន “មេដាយឥស្សរិយយសសន្តិភាព” ពីអង្គការសហប្រជាជាតិ

ចែករំលែក៖

អន្តរជាតិ​៖​ ក្នុងអំឡុងបុណ្យជាតិចិន និងពិធីបុណ្យសែនព្រះខែក្នុងឆ្នាំ២០២៥នេះ កងឧទ្ធម្ភាគចក្ររក្សាសន្តិភាពលើកទី ៥ របស់ចិន​ទៅកាន់តំបន់ Abyei និងកងកម្លាំងរក្សាសន្តិភាពលើកទី ២៣ របស់ចិនទៅកាន់ប្រទេសលីបង់ ទទួលបានការបំពាក់​”មេដាយឥស្សរិយយសសន្តិភាព”​របស់អង្គការសហប្រជាជាតិ។ មេដាយ​ទាំងនេះបញ្ជាក់ពីការសន្យាយ៉ាងមុតមាំរបស់យោធិនចិនក្នុងការគាំពារសន្តិភាពពិភពលោក និងទំនួលខុសត្រូវរបស់មហាអំណាច ​។​ នេះបើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន CCFR។

កាលពីព្រឹកថ្ងៃទី១ ខែតុលា តាមម៉ោងក្នុងតំបន់ កងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei បានប្រគល់​ “មេដាយឥស្សរិយយសសន្តិភាព”របស់អង្គការសហប្រជាជាតិ ជូនចំពោះនាយទាហាននិងពលទាហានទាំងអស់នៃកងឧទ្ធម្ភាគចក្ររក្សាសន្តិភាពលើកទី ៥ របស់ចិនទៅកាន់តំបន់ Abyei ព្រមនិងប្រគល់ពានរង្វាន់​មេបញ្ជាការ​នៃកងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei ។

...

សូមបញ្ជាក់ថា ចាប់តាំងពីការដាក់ពង្រាយនៅចុងខែធ្នូឆ្នាំមុនមក កងឧទ្ធម្ភាគចក្ររក្សាសន្តិភាពនេះបានបំពេញបេសកកម្ម ដូចជាការយាមល្បាតតាមអាកាស ការជម្លៀសផ្នែកវេជ្ជសាស្រ្ត ការដឹកជញ្ជូនអ្នកដំណើរ​និងទំនិញ និងការផ្តល់ការគាំទ្រផ្នែកភស្តុភារចំពោះប្រតិបត្តិការជាដើម។ គិតរហូតដល់ពេលបច្ចុប្បន្ន បានហោះហើររយៈពេលសរុបជាង ១៩៨០ ម៉ោង​ ដឹកជញ្ជូនបុគ្គលិកជាង ៩០០០ នាក់ និងទំនិញជាង ៦៥០ តោន ជាមួយនឹង​ចម្ងាយហោះហើរលើសពី ៣៨ ម៉ឺនគីឡូម៉ែត្រ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print