ស្លាប់កើនឡើងជាង៥០នាក់ និង១៤នាក់បាត់ខ្លួន ដោយសារព្យុះទីហ្វុង Bualoi នៅ វៀតណាម

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣ ខែតុលា បានផ្សាយថា រដ្ឋាភិបាលនៃប្រទេសវៀតណាម បានឱ្យដឹងថា តួលេខមនុស្សស្លាប់ដោយសារព្យុះទីហ្វុង Bualoi បានបន្តកើនដល់៥១នាក់ ខណៈមនុស្ស ១៤នាក់ទៀត នៅបន្តបាត់ខ្លួនដដែល បន្ទាប់ពីព្យុះនេះ បានបន្តការជន់លិចយ៉ាងខ្លាំងក្លានៅវៀតណាម។

ព្យុះ Bualoi បានបោកបក់មកដល់ចន្លោះតំបន់ភាគកណ្តាល និងខាងជើងវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយវាបាននាំមកនូវភ្លៀងធ្លាក់ ដែលបានបង្កការជន់លិចធ្ងន់ធ្ងរនៅរដ្ឋធានីហាណូយ ក្នុងចំណោមកន្លែងជាច្រើនផ្សេងទៀត។ ទឹកជំនន់និងបំណាក់ដី ដែលកើតឡើងដោយសារព្យុះទីហ្វុងនេះ បានបណ្តាលឱ្យខូចខាត លំនៅដ្ឋានច្រើនជាង២០០ ០០០ខ្នង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីស្រែចម្ការ ពាសពេញប្រទេស។ រដ្ឋាភិបាលវៀតណាម បានប៉ាន់ប្រមាណថា ព្យុះ Bualoi បានបង្កការខូចខាតទ្រព្យសម្បត្តិ សរុបដល់៦០០លានដុល្លារ។
យោងតាមការព្យាករ ព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ Matmo ដែលកំពុងឆ្ពោះទៅរកភាគខាងជើងប្រទេសហ្វីលីពីន ក៏អាចនឹងប៉ះពាល់លើតំបន់ភាគខាងជើងវៀតណាម នៅអំឡុងដើមសប្តាហ៍ក្រោយផងដែរ។ Matmo នឹងជាព្យុះទី១១ក្នុងឆ្នាំនេះ ដែលវាយប្រហារវៀតណាម ដែលជាប្រទេស ទូទៅត្រូវព្យុះបោកបក់លើអាចដល់១០ព្យុះ ក្នុងមួយឆ្នាំៗ។ ព្យុះទីហ្វុង Bualoi បានផ្តាច់ជីវិតមនុស្ស៣៧នាក់ និងបង្ខំឱ្យ៤០០ ០០០នាក់ភៀសខ្លួនពីលំនៅដ្ឋាន នៅប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន៕

...

រូបថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print