ប្រធានាធិបតីហ្វ៊ីលីពីនបង្ហាញការសោកស្តាយដែល «ជ្រុលសម្តី» លើអូបាម៉ា

ចែករំលែក៖

ប្រធានាធិបតីហ្វ៊ីលីពីន លោក Rodrigo Duterte នៅថ្ងៃទី០៦ ខែសីហា បានប្រាកាសថា លោកមានការសោកស្តាយដោយជ្រុលសម្តី ប្រើពាក្យអសរសទៅលើប្រធានាធិបតីអូបាម៉ា។ អ្នកនាំពាក្យប្រធានាធិបតីហ្វ៊ីលីពីន បានបញ្ជាក់ថា «លោកDuterte មានការសោកស្តាយដោយមិននឹកស្មានថា ការនិយាយរបស់លោកបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស តាមបែបវាយប្រហារទៅលើរូបលោក»។

អ្នកនាំពាក្យប្រធានាធិបតីហ្វ៊ីលីពីនបានបញ្ជាក់ថា «ប្រធានាធិបតីDuterte មានការស្តាយក្រោយយ៉ាងខ្លាំងដែលខ្វះការគោរពដល់ប្រធានាធិបតីអូបាម៉ា ក៏ដូចជាទំនាក់ទំនងដៃគូជាមួយអាមេរិក ។  ចេតនារបស់យើងគ្រាន់តែចង់បង្ហាញពីគោលនយោបាយការបរទេសដោយឯករាជ្យ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និតជាមួយបណ្តាលប្រទេសក្នុងនោះមានអាមេរិក។ យើងសង្ឃឹមថា និងដោះស្រាយវិបត្តិ នឹងសហការដោយមានការទទួលខុសត្រូវ»។

ជំនួបពិភាក្សាជាមួយអាមេរិកនឹងត្រូវលើកទៅពេលវេលាផ្សេងទៀត ក្រោយអូបាម៉ា ប្រកាសលុបចោលកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីហ្វ៊ីលីពិន។ ប្រធានាធបិតីហ្វ៊ីលិពីន បានហៅលោកអូបាម៉ាថា «អាកំហូច» និងគម្រាមជេម្តាយទៀតផងប្រសិនបើអូបាម៉ា សួរពីការបាញ់សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនមិនឆ្លងកាត់តុលាការ។

ប្រធានាធបិតីអាមេរិកលោកបារ៉ាក់អូបាម៉ា បានលុបចោលជំនួបពិភាក្សាជាមួយប្រធានាធិបតីហ្វ៊ីលីពីន លោក Rodrigo Duterte នៅក្នុងប្រទេសឡាវ ។ ការសម្រេចខាងលើរបស់ប្រធានាធិបតីអូបាម៉ា ក្រោយពេលដែលលោកឌូទឺទេ បានប្រមានអាមេរិកថា មិនត្រូវជ្រៀតជ្រែកចូលក្នុងសង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀននោះឡើយ ។ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននោះបានសម្លាប់មនុស្សជាង ២.០០០នាក់ហើយ។

សារព័ត៌មាន Bloomberg បានដកស្រងសម្តីលោក Ned price អ្នកនាំពាក្យក្រសួងសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា ជំនួបទ្វេភាគីរវាងលោកអូបាម៉ា និងលោកឌូទឺទេ នាថ្ងៃទី០៦ ខែកញ្ញា ត្រូវបានលុបចោល ។ បើទោះបីអាមេរិកមិនប្រកាសពីមូលហេតុនៃការផ្លាស់ប្តូរគម្រោងខាងលើ ប៉ុន្តែគេអាចមើលឃើញថា ដោយសារតែសម្តីប្រធានាធិបតីហ្វ៊ីលីពីន ថ្កោលទោសលោកអូបាម៉ា គឺជាហេតុផល។ មួយវិញទៀតប្រធានាធិបតីហ្វ៊ីលីពីន លោកអូបាម៉ា ថា ជាកូនប្រុសរបស់ស្រីសំផឹង ។

យោងតាមប្រភពព័ត៌មានពី Mirror Online ចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ លោក Rodrigo Duterte បានប្រើពាក្យជេរប្រមាថបែបនេះ ចំពោះមុខអ្នកសារព័ត៌មាន មួយថ្ងៃមុនការប្រជុំនៅឡាវ ដែលជាការប្រជុំមួយ មានការចូលរួមពីមេដឹកនាំអាស៊ីអាគ្នេយ៍ទាំងអស់់ សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ។

អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា ក្រោយពីមានពាក្យជេរប្រមាថ ពីប្រធានាធិបតីហ្វ៊ីលីពីន លោកបារ៉ាក់ អូបាម៉ា ឥឡូវនេះបានធ្វើការជួបជាមួយនឹងលោក Park Geun-hye ជាប្រធានាធិបតីកូរ៉េខាងត្បូងជំនួសវិញ នៅថ្ងៃអង្គារ ដើម្បីពីភាក្សាអំពីការឆ្លើយតបចំពោះ ការធ្វើតេសសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា វាមិនមែនជាលើកដំបូងទេ ដែលប្រធានាធិបតីហ្វ៊ីលីពីន លោក Rodrigo Duterte ប្រើពាក្យផ្ដាសា ចំពោះអ្នកដឹកនាំពិភពលោក ដោយកាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីរូបនេះ បានហៅសម្តេចសង្ឃកាតូលិច Pope Francis ថាជាកូនប្រុសរបស់ស្រីខូច និងហៅ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Philip Goldberg ថាជាប្រុសខ្ទើយផងដែរ ៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print