ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ លោក ជាម សុភា អគ្គលេខា ធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ សហព័ន្ធបានរៀបចំការ ប្រកួតវាយសីដណ្តើមពានរង្វាន់ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជាដែលដំណើរការប្រកួតជាផ្លូវការនឹងចាប់ផ្តើមពីថៃ្ងទី១១ដល់ថៃ្ងទី១២ ខែកញ្ញាឆ្នាំ២០១៦ ។

លោកបានបន្តទៀតថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធនេះធ្វើឡើងជាលើកទី៣ហើយ ក្នុងគោលបំណងផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីបានជួបជុំគ្នា និងដើម្បីធ្វើតេស្តសមត្ថភាពបច្ចេកទេសដែលបានហ្វឹកហាត់កន្លងទៅ ពិសេសការចូលរួមជំរុញលើកកម្ពស់ដល់ សុខភាពនិងសាមគ្គីភាពមិត្តភាព ។

លោកបានបញ្ជាក់ថា វិញ្ញាសាដែល ដាក់ឲ្យប្រកួតដូចជាវាយឯកត្តជនបុរស អាយុ៣៩ឆ្នាំចុះវាយគូបុរសអាយុ៣៩ឆ្នាំចុះវាយគូនារីមិនគិតអាយុ ។ វិញ្ញាសាវាយ គូបុរសអាយុ៤០ទៅ៥០ឆ្នាំនិងវិញ្ញាសា វាយគូបុរសអាយុ៥០ឆ្នាំឡើង ។

លោកបន្ថែមថា មូលហេតុដែលសហព័ន្ធដាក់ឲ្យមានវិញ្ញាសាចាស់ៗចូលរួមប្រកួតនេះគឺសហព័ន្ធយល់ឃើញថាមានតែកីឡា ករវ័យចាស់ៗទេ ដែលជាគំរូល្អអាចនាំក្មេងឲ្យចូលរួមបន្ថែមទៀតក្នុងវិស័យកីឡាវាយសីកម្ពុជានិងបំផុសឲ្យកីឡាករវ័យក្មេងៗ ចូលរួមដែលមានមនុស្សចាស់ជាគំរូល្អ សម្រាប់ឲ្យក្មេងៗខិតខំហ្វឹកហាត់៕

Badminton-1

ដោយ៖ សារីម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print