ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៧នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣៥នាក់(ស្រី ១នាក់), ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែតុលា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៥២៣,២៣ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៥០២,១១ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៦៥ក្រាម។
*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៥,៥៦ក្រាម។
*៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ ចាប់យកIce ០,២៩ក្រាម។
*៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៩៨ក្រាម។
*៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៧២ក្រាម។
*៧ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,៨៤ក្រាម។
*៨ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៨៦ក្រាម។
*៩ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២២ក្រាម៕ដោយ៖តារា