ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានថ្លែងឱ្យដឹងដូច្នេះតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្ដេច នាល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះថា៖ នាវាFrigate ដែលចិនធ្វើថ្មីឱ្យកម្ពុជា គ្រឿងទី១រួចរាល់ ចំណែកគ្រឿងទី២ ដំឡើងបាន៥០%។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ។
ជាមួយនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កេតឃើញថា នាវាទី២បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ៕ដោយ៖តារា
...