ត្រាំ បានដាក់ឱសានវាទឲ្យក្រុមហាម៉ាសរហូតដល់ល្ងាចថ្ងៃអាទិត្យ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ឱសានវាទឲ្យក្រុមហាម៉ាសរហូតដល់ល្ងាចថ្ងៃអាទិត្យ ដើម្បីឈានដល់កិច្ចព្រមព្រៀងឱកាសចុងក្រោយមួយលើផែនការរបស់លោកសម្រាប់អនាគតតំបន់ហ្កាហ្សា បើមិនដូច្នោះទេ «មហន្តរាយ» នឹងកើតមានឡើងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រថា «កិច្ចព្រមព្រៀងមួយត្រូវតែសម្រេចបានជាមួយក្រុមហាម៉ាសត្រឹមល្ងាចថ្ងៃអាទិត្យ ម៉ោង ៦:០០ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ គ្រប់ប្រទេសទាំងអស់បានយល់ព្រមហើយ! ប្រសិនបើកិច្ចព្រមព្រៀងឱកាសចុងក្រោយនេះមិនត្រូវបានសម្រេចទេ នោះមហន្តរាយ ដូចដែលគ្មាននរណាធ្លាប់បានឃើញពីមុនមក នឹងផ្ទុះឡើងប្រឆាំងនឹងក្រុមហាម៉ាស»។
ជាការឆ្លើយតប មន្ត្រីហាម៉ាសម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីយប់ថ្ងៃព្រហស្បតិ៍ថា «មិនទាន់ទេ! ការពិភាក្សាយ៉ាងដិតដល់កំពុងដំណើរការ»។ មន្ត្រីរូបនោះបានបញ្ជាក់ថា ក្រុមហាម៉ាសបានពិភាក្សាជាមួយអ្នកសម្របសម្រួលអារ៉ាប់, តួកគី និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀត ដើម្បីរៀបចំ «ការឆ្លើយតបរបស់ប៉ាឡេស្ទីន»។
ផែនការ ២០ចំណុចរបស់លោក ត្រាំ បានអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ ការដោះដូរចំណាប់ខ្មាំងទាំងអស់ជាមួយអ្នកទោសប៉ាឡេស្ទីន, ការដកទ័ពអ៊ីស្រាអែលជាដំណាក់កាល, ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការបង្កើតរដ្ឋាភិបាលអន្តរកាលមួយ៕

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print