បុរស០៣នាក់ជិះម៉ូតូទៅបុកហ្វូងសត្វគោហើយខ្ទាតទៅប៉ះម៉ូតូ០១គ្រឿងទៀត បណ្តាលឱ្យស្លាប់និងរបួសធ្ងន់ទាំង៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់បុរស០៣នាក់បានរងរបួសធ្ងន់និងម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកហ្វូងសត្វគោនិងខ្ទាតទៅប៉ះម៉ូតូ០១គ្រឿងផ្សេងទៀតក្នុងទិសដៅបញ្ច្រាសគ្នាកាលពីវេលាម៉ោង ១៣និង ២០ នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៦ ស្ថិតក្នុងភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ០១គ្រឿង បើកបរដោយយុវជនជិះគ្នា០៣នាក់ ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកហ្វូងសត្វគោដែលកំពុងរត់ប្រដេញគ្នាពេញផ្លូវបណ្តាលឱ្យដួលរងរបួសធ្ងន់ទាំង០៣នាក់រួចម៉ូតូខ្ទាតទៅប៉ះនិងម៉ូតូ០១គ្រឿងផ្សេងទៀតដែលធ្វើដំណើរជិះគ្នា០៣នាក់ម្តាយនិងកូនតូច ក្នុងទិសដៅបញ្ច្រាសគ្នាតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

...

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០៣នាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ តែជាអកុសលត្រូវបានស្លាប់ម្នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print