តែគុជយីហោ Gong Cha បិទទ្វារហាងទាំងអស់នៅសិង្ហបុរី

ចែករំលែក៖

ក្រុមហ៊ុនលក់ភេសជ្ជៈតែគុជយីហោ Gong Cha បានបញ្ឈប់ប្រតិបត្តិការជាផ្លូវការក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីបិទហាងទាំងអស់នៅទូទាំងប្រទេសតែពួកគេមានគម្រោងត្រឡប់មកវិញនៅឆ្នាំ 2026។

លោក Kang Puay Seng នាយកប្រតិបត្តិនៃក្រុមហ៊ុន Gong Cha សិង្ហបុរី បានបញ្ជាក់ពីការបិទនេះនៅក្នុងសេចក្តីថ្លែងការណ៍ដែលដកស្រង់ដោយ Channel News Asia ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកដល់ Gong Cha សិង្ហបុរី តាំងពីឆ្នាំ 2017 ជាពិសេសអតិថិជនដ៏ស្មោះត្រង់របស់យើង និងបុគ្គលិកដែលខិតខំធ្វើការ” ។

ចំណែកGong Cha ធំលើពិភពលោក បានបំភ្លឺថាការបិទដំណើរការជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយថាខ្លួនជ្រើសរើសមិនបន្តភាពជាដៃគូជាមួយម្ចាស់សិទ្ធិផ្តាច់មុខបច្ចុប្បន្ន។ ពួកគេបានបន្ថែមថាការបើកដំណើរការឡើងវិញនៅក្រោមសិទ្ធិផ្តាច់មុខក្នុងស្រុកថ្មីត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ 2026 ដែលនឹងនាំយកហាង Gong Cha 2.0 ថ្មីរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីផងដែរ។

សារព័ត៌មានAsiaOneបានដកស្រង់សម្តីរបស់នាយកប្រត្តិបត្តិ Gong Cha ធំលើពិភពលោក Paul Reynish ថា”ចំពោះអ្នកចូលចិត្ត Gong Cha នៅទូទាំងប្រទេស នេះមិនមែនជាពាក្យលាទេ ប៉ុន្តែជា ជួបគ្នាឆាប់ៗ! យើងនឹងត្រលប់មកវិញនៅឆ្នាំ 2026 ជាមួយនឹងសំណើកាន់តែរឹងមាំ ច្នៃប្រឌិត និងគួរឱ្យរំភើបជាងនេះ”។

បង្កើតឡើងនៅតៃវ៉ាន់ Gong Cha គឺស្ថិតក្នុងចំណោមម៉ាកតែគុជដំបូងគេដែលបានចូលទីផ្សារសិង្ហបុរីជាមួយនឹងហាងដំបូងរបស់ខ្លួនក្នុងឆ្នាំ 2009 ហើយទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។

...

ពួកគេបានចាកចេញពីសិង្ហបុរីមួយរយៈពេលខ្លីក្នុងខែមិថុនា ឆ្នាំ 2017 ហើយបានជំនួសហាងជាង 80 របស់ខ្លួននៅទីនោះជាមួយនឹងយីហោតែគុជដែលផលិតក្នុងស្រុកថ្មីដែលមានឈ្មោះថា LiHo ។ មុននោះ ហាងនៅសិង្ហបុរីរបស់ខ្លួនបានរកចំណូលប្រចាំឆ្នាំប្រហែល 30 លានដុល្លារសិង្ហបុរី (23.3 លានដុល្លារអាមេរិក) ដែលធ្វើឱ្យសិង្ហបុរីក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារកំពូលទាំងបីនៅពេលនោះ។ យីហោនេះបានត្រលប់មកវិញត្រឹមតែប្រាំមួយខែក្រោយមកក្រោមសិទ្ធិផ្តាច់មុខ Gong Cha សិង្ហបុរី។ យោងតាមគេហទំព័ររបស់ខ្លួន ថ្មីៗនេះពួកគេមានហាងចំនួន 29 នៅទូទាំងប្រទេស៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print