Update៖ មេប៉ុស្តិ៍ផ្ទុះអាវុធបណ្ដាលឱ្យយុវជនវ័យ១៧ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅស្រុកបសេដ្ឋ មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនវ័យ១៧ឆ្នាំ ម្នាក់ ត្រូវបាន លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រងបាញ់០១គ្រាប់បណ្តាលឱ្យស្លាប់ភ្លាមមិនទាន់ដឹងពីមូលហេតុច្បាស់ លាស់នោះទេ។

ហេតុការណ៍បាញ់នេះបានកើតឡើងកាលពីយប់ថ្ងៃ ទី០៣ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ។

បើយោងតាមប្រភពព័ត៌មានបញ្ជាក់ថា នៅមុនពេលកើតហេតុមានយុវជនចំនួន០២នាក់ បានជិះម៉ូតូមកទិញទឹកកក។ លុះមកដល់ចំណុចកើតហេតុក៏ប្រទះ ឃើញសមត្ថកិច្ចមានគ្នា២-៣នាក់ ឈររាំងផ្លូវឱ្យឈប់ តែអ្នកបើកម៉ូតូមិនព្រមឈប់។ ស្រាប់តែនគរបាលយកកាំភ្លើងបាញ់ចំកណ្ដាលដើមទ្រូង ១គ្រាប់ បណ្ដាលយុវជនម្នាក់ស្លាប់ ដែលជាអ្នកបើកម៉ូតូ។ ចំណែកឯអ្នកជិះពីក្រោយម្នាក់ទៀត បានរួចខ្លួនមិនមានរបួសនោះទេ។ តាមការលើកឡើងរបស់យុវជនម្នាក់ជាមិត្តភក្តិជនរងគ្រោះ ដែលជិះពីខាងក្រោយស្គាល់ថា អ្នកផ្ទុះ អាវុធជាមេប៉ុស្តិ៍ពោធិ៍អង្រ្គង បានបាញ់សម្លាប់យុវជនរងគ្រោះនោះស្លាប់ ។

មូលហេតុបឋមគឺខាងប៉ូលិសថាគ្មានចេតនាបាញ់ជនរងគ្រោះទេគ្រាន់តែបាញ់គំរាមកុំឲ្យជិះម៉ូតូមកបុកខ្លួនប៉ុណ្ណោះ ប៉ុន្តែយុវជននោះជិះម៉ូតូមកប៉ះដៃទើបរាលកៃបាញ់ចំតែម្តង នេះបើយោងតាមសម្តីនៅក្នុងវីដេអូនោះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចថា មានករណីឃាតកម្មកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចលេីផ្លូវបេតុង ស្ថិត នៅក្នុងភូមិក្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បង្កឡេីងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាល(និងជាមេប៉ុស្តិ៍)មកដល់ចំណុចកេីតហេតុខាងលេីស្រាប់តែមានម៉ូតូ១គ្រឿង ជិះគ្នា០២នាក់។ ពេលនោះជន សង្ស័យ(មេប៉ុស្តិ៍)បានឃាត់ម៉ូតូជនរងគ្រោះ  ឈ្មោះ ថាន រ៉ាយុ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឱ្យឈប់តែជនរងគ្រោះខាងលេីមិនព្រមឈប់ ហេីយជនសង្ស័យក៏បានបាញ់ជនរងគ្រោះចំក្រោមដេីមទ្រូងខាងឆ្វេងចំនួន ១គ្រាប់ បណ្ដាលឱ្យស្លាប់នៅនិងកន្លែងកេីតហេតុ។

...

បច្ចុប្បន្នជនសង្ស័យដៃដល់(ជានាយប៉ុស្តិ៍)ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print