សម្តចតេជោ​ ហ៊ុន​ សែន​៖ កម្ពុជា-អាល្លឺម៉ង់​នឹងកាន់​តែ​ទំនាក់ទំនងស៊ី​ជម្រៅប​ន្ថែម​ទៀត​ដើម្បី​ផល​ប្រយោជន៍​រួម​នៃ​ប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់​ទំនង​រវាងប្រទេសកម្ពុជា និងអាលីម៉ង នឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បី​គុណ​ប្រយោជន៍​រួម​សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ខណៈសម្តេចមើលឃើញថាទំនាក់ទំនងទ្វេភាគីកម្ពុជា និង​អាល្លឺម៉ង់​រយៈ​ពេល​៣២ឆ្នាំមកនេះបានរីកចម្រើនជាច្រើនវិស័យគួរឲ្យកត់សម្គាល់។

តាមរយៈសារលិខិត​ផ្ញើរជូន​ ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក ហ្វង វ៉កខឺ ស្តេនម៉ីអឺ និង​លោក​ស្រី​ អេនគេ រ៉េលីងហ្គឺ ប្រធានក្រុមប្រឹក្សាសហព័ន្ធសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៃ​ខួប​អនុស្សាវ​រីយ៍​លើកទី៣៥ នៃទិវាឯកភាព ជាតិអាល្លឺម៉ង់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ សម្តេច​តេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមប្រជាជន ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃ​ព្រះ​រាជាណាចក្រកម្ពុជាព្រមទាំងក្នុងនាម សម្តេចផ្ទាល់ សម្តេចសូម​សម្ដែង​ការ​អបអរ​សាទរ​យ៉ាង​កក់​ក្តៅ​បំផុត​ចំពោះ លោកនិងប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុង​ឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី៣៥ នៃទិវាឯកភាព ជាតិអាល្លឺម៉ង់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាថ្ងៃទី៣ ខែតុលា គឺជា​ខណៈ​ពេល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាល្លឺម៉ង់ ដើម្បីរំលឹកនូវស្មារតី ឯកភាពជាតិឋិតថេរ និងសមិទ្ធផល​គួរ​កត់​សំគាល់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ស្របពេលដែលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និង​ពិភព​លោក​។ ខ្ញុំមានទំនុកចិត្តថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបន្តនាំមុខក្នុងផ្នែកវិទ្យាសាស្ត្រ ឧស្សាហ​កម្ម​ធុនធ្ងន់ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាការរួមចំណែក យ៉ាងធំធេងក្នុង​ការ​រៀប​ចំ​របៀប​វារៈ​អន្តរជាតិសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។

សម្តេចតេជោ បានបង្ហាញ​នូវ​សេចក្តី​សោម​ន​ស្ស​រីក​រាយ​ដោយ​កត់​សម្គាល់​ឃើញ​ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់នៅក្នុងវិស័យជាច្រើន ចាប់តាំងពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូ​ត​របស់​យើង​ឡើង​វិញ​ក្នុង​ឆ្នាំ​១៩៩៣មក។

សម្តេចតេជោ​ប្រមុខរដ្ឋស្ដីទី​ មានការជឿជាក់យ៉ាងមុតមាំថា តាមរយៈ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់​ទំនងរវាងប្រទេសរបស់យើងទាំងពីរ(កម្ពុជា-អាលីម៉ង) នឹងកាន់តែស៊ីជម្រៅថែមទៀត ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និង​វិបុល​ភាព​ក្នុងតំបន់ និងពិភពលោក។

...

តាមរយៈសារលិខិតខាងលើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោកប្រធានា​ធិបតី​ និងលោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួល​បាន​សុខ​ភាព​ល្អ​បរិបូរណ៍ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្ដុង្គឧត្តម និងសូមជូនពរ ប្រជាជន​អាល្លឺម៉ង់​ ទទួលបាននូវសុខុមាលភាព និងវិបុលភាពផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print