កិច្ចព្រមព្រៀងទិញ-លក់អចលនទ្រព្យនៅហុងកុងបានកើនឡើងជាថ្មីក្នុងខែកញ្ញា

ចែករំលែក៖

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ការលក់អចលនទ្រព្យនៅហុងកុងក្នុងខែកញ្ញាបានកើនឡើងទាំងបរិមាណ និងតម្លៃ ដោយសារវិស័យអចលនទ្រព្យរបស់ទីក្រុងទទួលបានការគាំទ្រពីការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងទីផ្សារភាគហ៊ុនដែលងើបឡើងវិញ។

កិច្ចព្រមព្រៀងទិញ-លក់សរុបក្នុងខែកញ្ញា – គ្របដណ្តប់លើផ្ទះថ្មី និងដែលកំពុងរស់នៅ ការិយាល័យ ហាង កន្លែងចតរថយន្ត និងអង្គភាពឧស្សាហកម្ម – បានកើនឡើង ៦,៣% ពីមួយខែមុនដល់ ៦.៨៧០ យូនីត ជាមួយនឹងតម្លៃសរុបកើនឡើង ១១,៩% ដល់ ៥៣,៤៨ ពាន់លានដុល្លារហុងកុង (៦,៨៧ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមទិន្នន័យពី Land Registry ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ទិន្នន័យបានបង្ហាញថាចំនួននៃកិច្ចព្រមព្រៀងបានកើនឡើង ៧៩ ភាគរយធៀបនឹងឆ្នាំមុនជាមួយនឹងការលក់សរុបកើនឡើង ៩៣,៤ ភាគរយ។

ការលក់ផ្ទះក៏បានកើនឡើងប្រហែល ៦,៧ ភាគរយដល់ ៥.៦៤៣ យូនីត នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ វា​ជា​ខែ​ទី​ប្រាំពីរ​ជាប់​គ្នា​ដែល​ការ​ទិញ​លក់​លំនៅឋាន​មាន​លើស​ពី ៥.០០០ យូនីត។

ទួរលេខលក់ផ្លូវការភាគច្រើនគឺស្របគ្នានឹងការប៉ាន់ប្រមាណពីភ្នាក់ងារអចលនទ្រព្យ Centaline និង Ricacorp Properties ដែលជាភ្នាក់ងារអចលនទ្រព្យធំជាងគេពីររបស់ហុងកុង។ ក្រុមហ៊ុន Centaline បានប៉ាន់ប្រមាណថាមានការកើនឡើង ៦,២ ភាគរយនៅក្នុងកិច្ចព្រមព្រៀងរួមដល់ ៦.៨៦២ យូនីត ខណៈដែល Ricacorp បានព្យាករណ៍ថាមានចំនួន៦.៨៨៣យូនីត។

យោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់បានឱ្យដឹងថា តម្លៃផ្ទះសម្រាប់រស់នៅក្នុងទីក្រុងហុងកុងបានកើនឡើង ០,១៤ ភាគរយនៅក្នុងខែសីហា ដែលបង្ហាញពីការងើបឡើងវិញបន្តិចម្តងៗនៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋានដែលកំពុងជួបការលំបាកក្នុងទីក្រុង។

យោងតាមទិន្នន័យពីនាយកដ្ឋានវាយតម្លៃ (RVD) បានឱ្យដឹងថា សន្ទស្សន៍ផ្លូវការដែលវាស់ចលនាតម្លៃក្នុងចំណោមផ្ទះមួយទឹក(ជជុះ)របស់ទីក្រុងបានធ្វើឱ្យមានការកើនឡើងតិចតួចសម្រាប់ខែទី  ៥ ជាប់ៗគ្នា ដោយកាត់បន្ថយការធ្លាក់ចុះតម្លៃនៅឆ្នាំនេះមកត្រឹម ០,២៤ ភាគរយ។ចាប់តាំងពីខែមេសាមក តម្លៃផ្ទះនៅហុងកុងបានកើនឡើង ១,២៦ ភាគរយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print