លោក សាយ សំអាល់ ជួបប្រតិភូយុវជនអាសីុអាគ្នេយ៍

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋ មន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាសុីអាគ្នេយ៍លើកទី៤៣ ឆ្នាំ២០១៦ទាំង២៩រូបចូលជួបសំណេះ សំណាលនិងសម្តែងការគួសមមុននឹងក្រុមនាវាយុវជនធ្វើដំណើរទៅកាន់ប្រទេស ជប៉ុន។

កម្មវិធីនាវាយុវជនអាសុីអាគ្នេយ៍នេះគឺជាកម្មវិធីមួយផ្អែកទៅលើស្មារតីនៃការចូលរួមគ្នារវាងសមាជិកអាស៊ាទាំង១០និងមានគោលបំណងដើម្បីលើកកម្ពស់ការយោគយល់គ្នារវាងយុវជនអាស៊ានជប៉ុនក៏ដូចជាការពង្រីកទស្សនទានក៏ដូចជាលើកយក នូវប្រធានបទសំខាន់ៗមកផ្លាស់ប្តូរនូវ ចំណេះដឹងនិងបទពិសោធន៍ពីគ្នាទៅវិញ ទៅមក ហើយបញ្ហាបរិស្ថានក៏ជាប្រធាន បទមួយយ៉ាងសំខាន់ដែលនឹងត្រូវលើក យកមកពិភាក្សាក្នុងកម្មវិធីនោះផងដែរ។

នាឱកាសនោះលោករដ្ឋមន្រ្តីបានថ្លែងកោតសរសើរចំពោះការចូលរួមរាល់ការងារសង្គមរបស់ក្រុមនាវាយុវជនអាសុីអាគ្នេយ៍ ក្នុងការចែករំលែកចំណេះដឹងនិងបទ ពិសោធន៍ដល់យុវជនកម្ពុជានិងយុវជន អាស៊ានបានឃើញផងដែរ។

តាមរយៈកម្មវិធីនេះក៏ចង់បង្ហាញដល់ប្រជាជននិងយុវ ជនអាស៊ានក៏ដូចជាប្រជាជនជប៉ុនថាកម្ពុជាយើងមានយុវជនប្រកបដោយសមត្ថភាពក្នុងការចូលរួមគ្រប់កិច្ចការទាំងអស់ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ៕

14269332_700960686722304_768710464_n

ដោយ៖ ហេង សូរិយា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print