ភ្នំពេញ៖ បុរសជាមន្រ្តីឥណទានបានមកចូលអង្គុយលេងនៅក្នុងMart ToTal ខណៈកំពុងអង្គុយចុចទូរស័ព្ទលេង និងខ្លួនមួយភ្លេចហើយងាកមើលម៉ូតូខ្លួន ក៏ត្រូវចោរឆ្លៀតឱកាស កាច់សោ.កម៉ូតូជិះយកទៅបាត់បានដោយសុវត្ថិភាព កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ទី៦ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុច Mart TOTAL គល់ស្ពានដែកចំការដូង ភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសម្ដីសម្ថតកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ តេង តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាភ្នាក់ងារមន្រ្តីឥណទាន ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ។ ចំណែកម៉ូតូដែលត្រូវបានជមសង្ស័យយកទៅបាត់នោះគឺម៉ូតូម៉ាក Wave ពណ៌ខ្មៅ សេ១០០ ពាក់ស្លាកលេខភ្នំពេញ ១CJ-៩០៧៦ ។
បើយោងតាមសម្ដីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានខ្ចីម៉ូតូប្អូនស្រីរបស់គាត់ជិះមកអង្គុយពិភាក្សាគ្នាលេងនៅចំណុចកើតហេតុខាងលើ ដោយរូបគាត់កំពុងតែនិយាយពីកាងារ និងចុចទូរសព្ទ័បណ្តើរដោយពុំបានក្រឡេកមើលម៉ូតូដែលបានចតនៅខាងក្រៅ ស្របពេលនោះជនសង្ស័យដែលអង្គុយនៅក្បែរគាត់ក្នុងម៉ាតជាមួយគ្នាឃើញឱកាសល្អក៏បានដើរចេញមកក្រៅធ្វើសកម្មភាពលួចកាច់,កម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពតែម្តង។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូខាងលើក៏បានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យតែប៉ុណ្ណោះ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...