កម្លាំងនគរបាលស្រុកព្រៃកប្បាសធ្វើប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូបាន៦នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ម៉ៅ សុីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសនៅថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង១៦និង០៥នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច (លួចម៉ូតូ) កើតឡើង បង្កដោយជនសង្ស័យចំនួន៦នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-0986 និងម៉ូតូម៉ាកវីននើអុិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LP-3161 ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1FB-6425 របស់ម្ចាស់ឈ្មោះ ឡាយ ផល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ពេលដែលម្ចាស់ទុកម៉ូតូនៅចិញ្ចើមផ្លូវ(មិនដកកូនសោ)ចុះទៅឆ្លូកស្រូវឆ្ងាយពីម៉ូតូ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ទៅ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងអធិការដ្ឋានទៅព័ទ្ធស្នាក់និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់៖

១.ឈ្មោះ អ៉ឹម វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំបួរ ឃុំទ្រា ស្រុកសំរោង,  ២.ឈ្មោះ សន ភក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង និង៣.ឈ្មោះ ឈួន វិបុល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង រួមជាមួយវត្ថុតាងរួមមាន÷ ម៉ូតូ២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1FB-6425 របស់ជនរងគ្រោះ(ចាប់យកពីឈ្មោះ ឈួន វិបុល), ម៉ូតូជិះធ្វើសកម្មភាពម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-0986 (របស់ឈ្មោះអុីម វាសនា), កាំបិតចិតត្នោត០១ដើម និង សម្ភារៈសម្រាប់កាច់កម៉ូតូមួយចំនួន(ចាប់យកពីឈ្មោះ សន ភក្ត្រា) យកមក អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ។

នគរបាលស្រុកព្រៃកប្បាសបានឱ្យដឹងបន្តថា លុះព្រឹកឡើងថ្ងៃទី០៤ ខែឆ្នាំដដែល កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៣នាក់ទៀតរួមមាន៖  ១.ឈ្មោះ អ៉ីម សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំបូរ ឃុំទ្រា ស្រុកសំរោង, ២.ឈ្មោះ ប៉ុង មករា ហៅមេឃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំទ្រា ស្រុកសំរោង, ៣.ឈ្មោះសោម វាសនា ហៅង៉ោល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង  រួមទាំងម៉ូតូធ្វើសកម្មភាព១គ្រឿងម៉ាកវីននើអុិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LP-3161 (របស់ ឈ្មោះ ប៉ុង មករា ហៅមេឃ) យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ ។

...

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ នគរបាលកំពុងកសាងសំណុំរឿងតាមនីតិវិធី។ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង នគរបាលបានប្រគល់ម៉ូតូអោយទៅម្ចាស់ដើមវិញ។ ក្រោយធ្វើតេស្តស្វែងរកសារធាតុញៀន ជនសង្ស័យទាំង០៦នាក់ លទ្ធផលវិជ្ជមាន ទាំង០៦នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print