ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌស្រុកសហការ ស្រាវជ្រាវតាមច្បាមមុខសញ្ញាក្មេងទំនេីងពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ទាក់វាយប្លន់យកម៉ូតូជនរងគ្រោះនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង២៣និង០០នាទីយប់ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផៃ សំអាត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ដែលអះអាងដូចខាងលេី សមត្ថកិច្ចនគរបាលបានស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជាបន្ដបន្ទាប់លេីក្រុមមុខសញ្ញាក្មេងដេីរយប់៖
១-ឈ្មោះ ផែន ណាំឈាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច, ២-ឈ្មោះ សយ សុខហៀង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដូង ឃុំជាំសង្កែ, ៣-ឈ្មោះ ភឹម ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាលា ឃុំជាំសង្កែ, ៤-ឈ្មោះ កែវ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ ថន សុខនី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតានៃ ឃុំជាំសង្កែ ។
នៅក្នុងប្រតិបត្ដិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាង៖
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ គ្មានផ្លាកលេខ
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២៥ ផ្លាកលេខកំពង់ស្ពឺ1Z-0018។
ចំណែកបក្ខពួកដែលគេចខ្លួនសមត្ថកិច្ចកំពុងតែបន្ដស្វែងរក ដោយដឹងតម្រុយពីការលាក់ខ្លួនពួនអាត្មាអស់ហេីយ នេះហេីយជាក្រុមក្មេងចូលចិត្ដដេីរយប់និងមានសកម្មភាពបែបនេះ ។
មុខសញ្ញាសង្ស័យទាំង៥នាក់ ម៉ូតូ២គ្រឿង និងដំបងឫស្សី១ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺចាត់ការតាមផ្លូវច្បាប់៕