សមត្ថកិច្ចបំបែកសំបុកក្រុមលួចកាត់ខ្សែភ្លេីង​នៅ​០៣ ក្រុង-ស្រុកបានហេីយ​ក្រោយស្វែងរកជិត១សប្តាហ៍

ចែករំលែក៖

ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយសសូមជម្រាបជូនសាធារណជន​បានជ្រាបថា​ នៅថ្ងៃទី០៥ ខែ​តុលាឆ្នាំ២០២៥​ នេះសមត្ថកិច្ចនគរបាលខេត្តបាត់​ដំបងបានស្វែងរកនិងបំ​ផ្លាញ​សំ​បុកក្រុមលួចកាត់ខ្សែភ្លេីងដែលត្រូវបានផ្សព្វផ្សាយជាចំហក្នុងបណ្តាញសង្គមនាប៉ុន្មានថ្ងៃកន្លងមកនេះ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់បញ្ជាដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ ស្រប តាមអនុសាសន៍នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នង ការនគរបាលជាតិ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំនិងនគរបាលក្រុងបាត់​ដំបង​ សហការក្របួចពួកនេះដល់លំ​នៅដ្ឋានមានគ្នាចំនួន០៣នាក់ក្នុងនោះមានបុរសចំ​នួន ០២នាក់​ និងស្រ្តីចំនួន​០១​ នាក់រួមទាំងដក​ហូតបានសម្ភារៈភស្តុ​តាងនៃអំពេីល្មេីសរួមមានខ្សែភ្លេីង​ បក​សំ​បករួច​ កាំបិត​និងម៉ូតូជាមធ្យោបាយជិះធ្វេីសកម្មភាពយ៉ាង សកម្មនាពេលកន្លងមកផងដែរ។ 

តាមប្រភពពសមត្ថកិច្ចថា​ ពេលឃាត់ខ្លួន​ពួកគេ​ គឺមិនភ្លេចទេនូវឧបករណ៍​ប្រព្រឹត្តគ្រឿងញៀនមួយឈុតផង​ដែរ ដែលគេតែងប្រេីប្រាស់ជាប្រចាំនាពេលកន្លងមក​ ។តាម​ការឆ្លេីយ​ សារភាពក្រុម​នេះបានធ្វេីសក​ម្មភាពលួចកាត់ខ្សែភ្លេីងនៅពេលយប់លេីក្រុងបាត់​ដំបង​ ស្រុកថ្មគោលនិងស្រុកឯកភ្នំ​ នាពេលកន្លងមក​ បេីទោះបីពេលចុងក្រោយរូបភាពនិងសកម្មភាពពួកគេត្រូវបានបង្ហោះផ្សព្វផ្សាយ​លេីបណ្តាញសង្គមយ៉ាងណា​ក៏​ដោយ​ក៏គេនៅបន្តសកម្មភាព​លួចយ៉ាងសកម្មរហូតដល់ថ្ងៃឃាត់ខ្លួនបាន។ 

សមត្ថកិច្ចក៏បានដឹង ហេីយអ្នកដែល​ទទួលទិញខ្សែទង់ដែង​ពីក្រុមនេះ​ ហេីយសមត្ថកិច្ចកំពុងបន្តនីតិវិធីលេីអ្នកទទួលទិញ​ ហេីយពេលនេះសមត្ថកិច្ចបន្តការសាក សួរនិងរៀបចំបញ្ជូនតាម​នីតិវិធី​ ច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print