ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានស្វែងរកនិងបំផ្លាញសំបុកក្រុមលួចកាត់ខ្សែភ្លេីងដែលត្រូវបានផ្សព្វផ្សាយជាចំហក្នុងបណ្តាញសង្គមនាប៉ុន្មានថ្ងៃកន្លងមកនេះ។
កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រប តាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំនិងនគរបាលក្រុងបាត់ដំបង សហការក្របួចពួកនេះដល់លំនៅដ្ឋានមានគ្នាចំនួន០៣នាក់ក្នុងនោះមានបុរសចំនួន ០២នាក់ និងស្រ្តីចំនួន០១ នាក់រួមទាំងដកហូតបានសម្ភារៈភស្តុតាងនៃអំពេីល្មេីសរួមមានខ្សែភ្លេីង បកសំបករួច កាំបិតនិងម៉ូតូជាមធ្យោបាយជិះធ្វេីសកម្មភាពយ៉ាង សកម្មនាពេលកន្លងមកផងដែរ។
តាមប្រភពពសមត្ថកិច្ចថា ពេលឃាត់ខ្លួនពួកគេ គឺមិនភ្លេចទេនូវឧបករណ៍ប្រព្រឹត្តគ្រឿងញៀនមួយឈុតផងដែរ ដែលគេតែងប្រេីប្រាស់ជាប្រចាំនាពេលកន្លងមក ។តាមការឆ្លេីយ សារភាពក្រុមនេះបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងនៅពេលយប់លេីក្រុងបាត់ដំបង ស្រុកថ្មគោលនិងស្រុកឯកភ្នំ នាពេលកន្លងមក បេីទោះបីពេលចុងក្រោយរូបភាពនិងសកម្មភាពពួកគេត្រូវបានបង្ហោះផ្សព្វផ្សាយលេីបណ្តាញសង្គមយ៉ាងណាក៏ដោយក៏គេនៅបន្តសកម្មភាពលួចយ៉ាងសកម្មរហូតដល់ថ្ងៃឃាត់ខ្លួនបាន។
សមត្ថកិច្ចក៏បានដឹង ហេីយអ្នកដែលទទួលទិញខ្សែទង់ដែងពីក្រុមនេះ ហេីយសមត្ថកិច្ចកំពុងបន្តនីតិវិធីលេីអ្នកទទួលទិញ ហេីយពេលនេះសមត្ថកិច្ចបន្តការសាក សួរនិងរៀបចំបញ្ជូនតាមនីតិវិធី ច្បាប់៕