ជាងផ្សារដែកធ្លាក់កំទេចធូបបង្កជាអគិ្គភ័យឆាបឆេះឃ្លាំងមួយកន្លែងនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ:ជាងផ្សារដែកធ្លាក់កំទេចធូបបង្កជាអគិ្គភ័យឆាបឆេះឃ្លាំងមួយកាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុច ដីឡូលេខ១៤៣ ផ្លូវហាយណូយ ភូមិ អន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគឺមានក្រុមជាងឡើងផ្សារដំបូលមិនប្រយ័ត្នបានធ្លាក់កំទេចធូបបង្កជាអគិ្គភ័យឆាបឆេះតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចយើងបានទំនាក់ទំនងទៅសមត្ថកិច្ចពន្លត់អគ្គិភ័យចេញរថយន្តមកអន្តរាគមន៍ផងដែរ។

នៅក្នុងប្រតិបត្តិការនេះផងដែរកម្លាំងរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រេីរថយន្តការិយាល័យអគ្គិភ័យចំនួន ១០ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២០រថយន្ត ស្មើរនឹង  ៨០ម៉ែត្រគូប និងមាន រថយន្តជំនួយ អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត ស្មើនឹង ០៦ម៉ែត្រ ។

ប្រតិបត្តិការពន្លត់ភ្លើងចប់ នៅម៉ោង៤:៣០ នាទីរសៀល ថ្ងៃខែឆ្នាំដដែល។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង ZHANG QILING ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ចិន។

មូលហេតុ: បណ្ដាលមកពីជាងផ្សារដែកធ្លាក់កំទេចធូបមិនប្រយត័្នបង្កជាអគិ្គភ័យតែម្តង។ អគ្គិភ័យឆាបឆេះនេះជាប្រភេទសំណង់ ដែកប្រក់សង្ក័សីទំហំ ៣០ម៉ែត្រx៦០ ម៉ែត្រ ។

សម្ភារៈខូចខាត ឆេះរោងដែកប្រក់សង្ក័សីទំហំ ១៥x១៥ ម៉ែត្រ ឆេះអស់ទាំងស្រុង ហើយដោយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរមិនបណ្តាលឲ្យមានអ្នក ស្លាប់ និង របួសនោះទេ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print