ប្រជាពលរដ្ឋ ឃាត់ខ្លួនជន សង្ស័យ ម្នាក់ ក្នុងចំណោម២នាក់ក្រោយពីធ្វេីសកម្មភាពលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញៈ  ជន សង្ស័យ ម្នាក់ ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនបានម្នាក់ ក្នុងចំណោម២នាក់រួចប្រគល់អោយសមត្ថកិច្ច ខណ្ឌ មានជ័យក្រោយពីធ្វេី សកម្មភាព លួច ម៉ូតូមិនបានសម្រេចចំណែក ជនសង្ស័យម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។ ហេតុការណ៍ នេះ បាន បាន បង្ក ឲ្យ មានការ ភ្ញាក់ ផ្អើល កាល ពី វេលា ម៉ោង ៨និង៥០នាទី យប់ ថ្ងៃ ទី ៥ ខែ តុលា ឆ្នាំ ២០២៥ ស្ថិត នៅជិតវត្តពោធិញ្ញាណតាម បណ្ដោយ ផ្លូវ បេតុង សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។

ជន សង្ស័យ មានឈ្មោះ បញ្ញា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅម្ដុំចំការដូង ។

  ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញជន សង្ស័យ ២នាក់បន្ទាប់ពីធ្វេី សកម្មភាព លួច ម៉ូតូមួយគ្រឿងម៉ាកស្កុបពី តែត្រូវ បានប្រជាពលរដ្ឋប្រទះ ឃេីញ បាន ស្រែក ឆោឡោរ ហេីយ ក៏បានចាប់ជនសង្ស័យ ម្នាក់ចំនែកជនសង្ស័យ ម្នាក់ទៀតក៏បានជិះម៉ូតូរត់គេចខ្លួនបាត់សម្រោលតែម្តង បាន បង្ក ឲ្យ មានការ ភ្ញាក់ ផ្អើល ដល់ សមត្ថកិច្ច ចុះ អន្តរាគមន៍ និងបានធ្វើការឃាត់ យក ទៅ អធិការខណ្ឌមានជ័យដេីម្បី បន្ត តាម នីតិវិធី ច្បាប់ ។ដោយ: ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print