អាជ្ញាធរស្រុកពារាំង សម្រេចផ្អាកការចរាចរណ៍ឆ្លងកាត់លេីកំណាត់ផ្លូវកៅស៊ូពីភូមិតាំងស្នាយ ទៅភូមិមេសរប្រចាន់ជាបណ្តោះអាសន្ន ដេីម្បីរក្សាបានសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ

ចែករំលែក៖

ខេត្ត ព្រៃវែង ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួង សាធារណការ និង ដឹក ជញ្ជូន នៅព្រឹកថ្ងៃ ទី០៦ ខែតុលា ឆ្នាំ ២០២៥នេះ គោរពជូនជ្រាបជាព័ត៌មាន..! អាជ្ញាធរស្រុកពារាំង បានសម្រេចផ្អាកការចរាចរណ៍ឆ្លងកាត់លេីកំណាត់ផ្លូវកៅស៊ូពីភូមិតាំងស្នាយ ទៅភូមិមេសរប្រចាន់ ដេីម្បីរក្សាបានសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

លោកអ្នកនាំពាក្យ រូបនេះ បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង និងអាជ្ញាធរស្រុកពារាំង បានយកចិត្តទុកដាក់ខ្ពស់ និងសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ដោយសារទឹកជំនន់ហក់ឡេីងខ្ពស់បណ្តាលឱ្យមានការហូរបុកច្រោះផ្លូវជាច្រេីនកន្លែងលេីកំណាត់ផ្លូវកៅស៊ូពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង អាជ្ញាធរសម្រេចផ្អាកការចរាចរណ៍ឆ្លងកាត់លេីកំណាត់ផ្លូវនេះជាបណ្តោះអាសន្ន ដេីម្បីរក្សាបានសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ៕

...

ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print