សម្ដេចតេជោ​៖​ ក្រោយបង្ហោះសារអំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន​ ត្រឹមរយៈពេល៧ម៉ោង​ មានមនុស្សចូលមើលចំនួន4,715,531នាក់ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន​26.8%​ប្រហាក់ប្រហែល​ ជាង១លាននាក់បានចូលមើល

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រមុខរដ្ឋស្ដីទី​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​នៅយប់ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០២៥នេះថា៖​ ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួនគិតត្រឹមម៉ោង​ ៧និង៤៥នាទីល្ងាចនេះ​ (រយៈពេល៧

ម៉ោង)មានមនុស្សចូលមើលចំនួន4,715,531នាក់ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន

26.8%ប្រហាក់ប្រហែលជាង១លាននាក់បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។

ជាមួយគ្នានេះ​ សម្ដេចតេជោ​ បានបញ្ជាក់ថា​ ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំដែលបានចូលមើលនិងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលសុីវិល័យនិងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print