ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះថា៖ ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួនគិតត្រឹមម៉ោង ៧និង៤៥នាទីល្ងាចនេះ (រយៈពេល៧
ម៉ោង)មានមនុស្សចូលមើលចំនួន4,715,531នាក់ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន
26.8%ប្រហាក់ប្រហែលជាង១លាននាក់បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។
ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ថា ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំដែលបានចូលមើលនិងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលសុីវិល័យនិងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ៕ដោយ៖តារា
...