ភ្នំពេញ៖ ប្រជាពលរដ្ឋនៅតែអាចបន្តអញ្ជើញមកលេងកម្សាន្ត នៅទីក្រុងនរា បានជាធម្មតា ដែលអាចដើរកំសាន្តតាមសួនឧទ្យាននរាដែលជាផ្លូវថ្មើរជើងផ្នែកខាងលើ សួន Picnic ក្បែរស្ពាននរា ដើម្បីគយគនទេសភាពទីក្រុង និង ថ្ងៃលិច ក៏ដូចជាទស្សនាផ្សាររាត្រីកោះនរា សួនបៃតង Coconut Park Norea សួនកំសាន្តកុមារ ហាងអាហារល្បីៗជាច្រើនទៀត។ដោយឡែក «ផ្លូវថ្មើរជើងផ្នែកខាងក្រោម» ផ្អាកដំណើរការជាបណ្តោះអាសន្នរហូតដល់ទឹកស្រក។
ដោយដែលបងប្អូនប្រជាពលរដ្ឋបានដឹងហើយថា ដោយសារគ្រោះធម្មជាតិ បង្កអោយមានព្យុះ ភ្លៀងធ្លាក់ជោគជាំ ធ្វើអោយទឹកទន្លេមេគង្គមានការកើនឡើងគួរអោយកត់សម្គាល់ គ្រប់តំបន់ក្នុងប្រទេសកម្ពុជា ហើយសួនឧទ្យាននរា «ជាផ្លូវថ្មើរជើងផ្នែកខាងក្រោម» ជាច្រាំងទន្លេស្ថិតតាមដងទន្លេមេគង្គ ក៏បានទទួលឥទ្ធិពលនេះផងដែរ។ដើម្បីធានាបាននូវសុខសុវត្ថិភាព ផ្លូវថ្មើរជើងផ្នែកខាងក្រោម បានផ្អាកដំណើរការជាបណ្តោះអាសន្នរហូតដល់ទឹកស្រក។
តែយ៉ាងណានៅទីក្រុងកោះនរា បងប្អូនប្រជាពលរដ្ឋអាចបន្តអញ្ជើញមកលេងកម្សាន្តនៅទីក្រុងនរាបានជាធម្មតា ដើរកំសាន្តតាមសួនឧទ្យាននរាដែលជាផ្លូវថ្មើរជើងផ្នែកខាងលើ សួន Picnic ក្បែរស្ពាននរា ដើម្បីគយគនទេសភាពទីក្រុងនិងថ្ងៃលិច ក៏ដូចជាទស្សនាផ្សាររាត្រីកោះនរា សួនបៃតង Coconut Park Norea សួនកំសាន្តកុមារ ហាងអាហារល្បីៗជាច្រើនទៀត។
សួនបៃតងផ្កាចម្រុះ វាលស្មៅខៀវខ្ចីអមជាមួយដើមឈើធំៗដើរតួនាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ទីក្រុងនរា បានបង្កើតសួនធំមួយដែលមានផ្ទៃដីរហូតដល់ជាង ៣ហិចតា ស្ថិតតាមផ្លូវបេតុងមាត់ទន្លេ ទល់មុខហាងកាហ្វេប្រោន BROWN Coffee and Bakery និងហាង KOI Thé Cambodia ទីក្រុងនរា មានឈ្មោះថា Coconut Park Norea។ Coconut Park Norea បាននឹងកំពុងនាំយកមកនូវសួនផ្កា វាលស្មៅបៃតង ដើមឈើធំៗ ផ្សាររាត្រីបែបបរទេស ហាងអាហារនិងហាងទំនិញល្បីៗជាច្រើនដើម្បីបំពេញតម្រូវការរបស់បងប្អូន។
– សួនឧទ្យាននរា (ផ្លូវថ្មើរជើងតាមមាត់ទន្លេ) មានឈ្មោះថា Norea Parkway នឹងបញ្ចេញមុខមាត់ថ្មីជាមួយហាងប្រ៊េនល្បីៗកាន់តែច្រើនបន្ទាប់ពីទឹកស្រកវិញ ហើយ Norea Parkway នៅតែជាផ្លូវថ្មើរជើងដ៏ស្រស់ស្អាត និងមានសក្តានុពល អមតាមដងទន្លេ ប្រៀបបានដូចជាផ្ទាំងគំនូរ សម្រាប់បងប្អូនដើរកម្សាន្ត ហាត់ប្រាណ និងស្រូបយកខ្យល់អាកាសបរិសុទ្ធបានដល់ ៣៥៥ថ្ងៃក្នុងមួយឆ្នាំ ដោយពុំគិតរយៈពេល ៧-១០ ថ្ងៃដែលទឹកទន្លេអាចជន់ដល់ផ្លូវដើរផ្នែកខាងក្រោម។
– Coconut Park Norea ជាសួនច្បារថ្មីមួយដែលកំពុងមានវត្តមានក្នុងទីក្រុងនរានិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន អមជាមួយផ្សាររាត្រី Khmer Streat Night Market និងហាងល្បីៗដូចជា Baby Outlet @HotStoneNorea Le Castella Bakery The BayView Master Suki Soup Sakura Buffet Bbq & Soup កំពុងបើកដំណើរការ និងហាងល្បីជាច្រើនទៀត ដែលគ្រោងបើកនៅពេលឆាប់ៗនេះ។
– Riverlight Food Building – ដែលជាអគារអាហារចម្រុះ មានទាំងអាហារខ្មែរ កូរ៉េ និងជប៉ុនដែលផ្តល់នូវបទពិសោធន៏ដ៏ល្អឥតខ្ចោះ ដែលអាចអោយអ្នកញុំាអាហារបណ្តើរ គយគន់ទេសភាពទន្លេមេគង្គបណ្តើរ រួមជាមួយការឌីស្សាញ និងរចនាបទដ៏ប្រណិតជាមួយមិត្តភក្តិ បងប្អូន និងក្រុមគ្រួសារបានជាមួយហាងល្បីៗដូចជា @Chakroeung-ឆាគ្រឿង @TulipD. @Kono @Greeenie @Toto Hokke Yakiniku @PhaiSaan Gogi Korean BBQ Cambodia និងមានហាងជាច្រើនទៀត និងបើកដំណើរការឆាប់ៗនេះ!
– Norea Picnic Park ដែលជាកន្លែងមើលទេសភាពទីក្រុងដ៏ពេញនិយម និង គយគន់មើលថ្ងៃលិចដ៏សែនមនោរម្យ ស្រាយរាល់ទុក្ខកង្វល់ទាំងឡាយ ហើយក៏មានកន្លែងជួបជុំដ៏មានអត្ថន័យនាពេលល្ងាចជាមួយបរិយាកាសដ៏ស្រស់ស្រាយជាទីបំផុត។ ចុងឆ្នាំនេះ ទីក្រុងនរានឹងបន្តស្វាគមន៍ហាងទំនិញនិងហាងអាហារប្រេនល្បីៗជាច្រើនទៀតដែលមានដូចជា emart24 Cambodia Tube Coffee @HonoYakiniku ត្បាល់ខ្មែរ – Tbal Khmer Restaurant TEAMCoffee Gelatofix Cambodia PastaMania Cambodia និងប្រេនជាច្រើនទៀតដែលកំពុងមានវត្តមានក្នុងទីក្រុងនរា៕
រូបភាព៖ស៉ីស៉ីថាមស៍