លោក គីម ជុងអ៊ុន ផ្ញើសារជូនពរខួបកំណើត លោក ពូទីន ក្នុងនោះបញ្ជាក់ថាសម្ព័ន្ធភាពកូរ៉េខាងជើង-រុស្ស៉ីនឹងបន្តរីកចម្រើន

ចែករំលែក៖

សារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាសម្ព័ន្ធភាពរបស់ប្រទេសលោកជាមួយរុស្ស៉ីនឹងបន្តរីកចម្រើនទៅមុខ នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៣ឆ្នាំរបស់ប្រធានាធិបតីរុស្ស៉ីដែលត្រូវនឹងថ្ងៃទី៧ ខែតុលា ជាមួយការកោតសរសើរភាពជាមេដឹកនាំរបស់លោក ពូទីន។

នៅក្នុងលិខិតខាងលើដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី៧ ខែតុលា លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ទៀតថា «ខ្ញុំគ្មានការសង្ស័យទេថា ទំនាក់ទំនងនៃសម្ព័ន្ធភាពរវាងប្រទេសទាំង២ នឹងរីកចម្រើនទៅមុខជាដរាបទៅថ្ងៃអនាគត ដោយសារតែទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងជាសមមត្តិដ៏ជិតស្និទ្ធរបស់ពួកយើងទាំង២»។
តាម KCNA លោក គីម ជុងអ៊ុន ក៏បានអះអាងឡើងវិញផងដែរពីការគាំទ្ររបស់លោកចំពោះការតស៊ូរបស់រុស្ស៉ី ក្នុងការការពារអធិបតេយ្យ ដោយលោកចង់សំដៅលើសង្រ្គាមរបស់រុស្ស៉ីនៅ អ៊ុយក្រែន ហើយបានប្ដេជ្ញារក្សាភក្ដីភាពចំពោះការអនុវត្តតាមសន្ធិសញ្ញាការពារគ្នាដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសទាំង២ កាលពីឆ្នាំ២០២៤៕

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print