Harry Kaneមិនមានចំណាប់អារម្មណ៍វិលមកលេងនៅអង់គ្លេសវិញទេហើយចង់តកុងត្រាជាមួយBayernទៀត

ចែករំលែក៖

ខ្សែប្រយុទ្ធHarry Kane និយាយថាមិនមានចំណាប់អារម្មណ៍ក្នុងការត្រលប់ទៅ Premier League  ហើយគាត់សុខចិត្តបើកការពិភាក្សាជាមួយ Bayern Munich អំពីកិច្ចសន្យាថ្មី។

កីឡាករសញ្ជាតិអង់គ្លេសKane កំពុងស្ថិតនៅពាក់កណ្តាលនៃកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំដែលគាត់បានចុះហត្ថលេខានៅពេលចូលរួមពី Tottenham Hotspur ក្នុងតម្លៃ ៨៦,៤ លានផោនក្នុងរដូវក្តៅឆ្នាំ ២០២៣ ។

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ១០៣ គ្រាប់ក្នុងការបង្ហាញខ្លួន១០៦ លើកសម្រាប់ក្លឹបអាឡឺម៉ង់ ជួយឱ្យពួកគេឈ្នះពានរង្វាន់ Bundesliga ឆ្នាំ ២០២៤-២៥ ដែលជាកិត្តិយសដំបូងនៃអាជីពរបស់គាត់។

...

លោក Thomas Frank អ្នកចាត់ការទូទៅរបស់ Tottenham បាននិយាយថាគាត់ចង់ឃើញ Kane ត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដែលជាកន្លែងដែលគាត់ត្រូវការគ្រាប់បាល់ចំនួន ៤៨ ដើម្បីបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Alan Shearer ដែលរកបានច្រើនជាងគេបង្អស់នៅ Premier League គឺ២៦០គ្រាប់។ ប៉ុន្តែប្រធានក្រុមជម្រើសជាតិអង់គ្លេសឆ្លើយតបថាគាត់លែងចង់ត្រឡប់មកស្រុកវិញដូចពេលមុនទៀតហើយ ហើយនឹងពិចារណាបន្តការស្នាក់នៅក្នុងទីក្រុង Bavaria ទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print