ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារ របស់អគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងអគ្គាធិការដ្ឋាន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី ខេត្តតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង សរុបចំនួន ១១៧រូប។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥
Weekly Meeting to Monitor, Review and Evaluate the Work Progress in September and Set New Targets for October, 2025.
His Excellency HUOT Hak, Minister of Tourism, presided over a meeting with ministry leaders to monitor, review, and evaluate the progress of work in September and to set new targets for October 2025. The meeting also included a presentation of summary reports outlining strengths, weaknesses, challenges, recommendations, and future directions from the General Department, the National Institute of Tourism, the National Vocational School of Tourism (VST), and the General Secretariat.
The meeting was attended by His Excellency Secretaries of State, His Excellency Under Secretaries of State, Directors General, the Director of the Institute, the Principal of the Vocational School, Deputy Directors General, Heads of Departments, and representatives of the Capital and Provincial Tourism Departments via video and audio conference, totaling 117 participants.