ភ្នំពេញ៖សង្ស័យឆ្លងចរន្តអគ្គិសនី បង្ករជាការឆាបឆេះផ្ទះមួយខ្នងរងការខូចខាតខណៈម្ចាស់មិននៅចាក់សោរចោលផ្អើលរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៨ខែតុលាឆ្នាំ២០២៥ នៅចំនុចផ្ទះអត់លេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ផ្ទះដែរឆាបឆេះជាប្រភេទផ្ទះល្វែង ទំហំប្រហែល៤គុណ៦ធ្វើអំពីថ្មប្រក់សង្ក័សី ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះបានអោយដឹងថា ផ្ទះកេីតហេតុខាងលើ ត្រូវបានម្ចាស់ចាក់សោរចោល ដោយមកនៅម្តងម្កាល ។
ប្រភពបន្តទៀតថា លុះដោយម៉ោងកេីតហេតុ ពួកគាត់ជាអ្នករស់នៅជិះខាង បានធំខ្លិនឈ្ងៀម នៅលេីសំលេងលាន់សង្ក័សី ដោយមានចម្ងល់ចេញមកមេីល ក៏ស្រាប់តែឃើញអណ្ដាតភ្លើងឆេះសន្ធោសន្ធៅនៅខាងក្នុងផ្ទះ ហើយខាងក្រៅជាប់សោរ ដូចនេះហើយទើបពួកគាត់ជាពលរដ្ឋនាំគ្នាជួយគាស់ទ្វារ និងយកទឹកមកបាញ់ ទប់ស្កាត់ ហើយរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដេីម្បីសុំជំនួយរថយន្តពន្លត់អគ្គីភ័យ បានចេញទៅទៅអន្តរាគមន៍ចំនួន២គ្រឿង ក្នុងរបស់បុរីប៉េងហួត១គ្រឿងនិងរថយន្តរបស់សាលាខណ្ឌដង្កោ១គ្រឿបានសហការបាញ់ទឹកអស់១រថយន្តទេីបធ្វើអោយភ្លើងរលត់ទៅវិញនៅវេលាម៉ោង ៥និង៣នាទីថ្ងៃដដែលវិញ ។
ករណីនេះដែរមិនបង្ករឲ្យមានការរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលផ្សេងៗណានោះទេ គឺគ្រាន់តែឆាបឆេះឆាបឆេះសំភារៈក្នុងផ្ទះអស់ទាំងស្រុង ហើយមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ចំពោះមូលហេតុ ពលរដ្ឋសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនី តែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយ ៕
ដោយ៖សុខាសែនជ័យ
