ជនមិនស្គាល់មុខដកកាំភ្លេីងបាញ់បុរសម្នាក់ បណ្តាលឲ្យរងរបួសដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខ ដកកាំភ្លេីងបាញ់បណ្តាលឲ្យរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូកាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា គាត់បានឮសម្លេងកាំភ្លើង ក៏រត់មកជួយមើល ស្រាប់តែឃើញបុរសរងគ្រោះ កំពុងអង្គុយផ្អែកកង់បីឥណ្ឌា មានឈាមហូរស្រោចខ្លួន នៅផ្នែកខាងក្រោយ ។ ខណៈ នោះគាត់បានស្ទុះទៅជួយគ្រា និងបានទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីសុំការអន្តរាគមន៍ផងដែរ ។ ភ្លាមៗ បុរសរងគ្រោះ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីមានការរាយកាណ៍ សមត្ថកិច្ចបានចុះមកហ៊ុមព័ទ្ធខ្សែប្រតិបត្តិការណ៍ និងរើសយកគ្រាប់បន្ទុះ ( គ្រាប់កាំភ្លើងខ្លី ) យកទៅធ្វើការស្រាវជ្រាវបន្ត ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានយកម៉ូតូរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល ។ ចំពោះជនបង្កសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print