បុរស៣នាក់ខណៈជិះ ម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុល ទៅ បុក រថយន្ដ ForThing បណ្ដោលអោយរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញៈ បុរស៣នាក់ រងរបួស ធ្ងន់ ស្រាល បញ្ជូន ទៅ មន្ទីរពេទ្យ បន្ទាប់ ពី ជិះ ម៉ូតូ HONDA SCOOPY ជិះ ឌុប គ្នា ក្នុង ល្បឿនលឿន ជ្រុល ទៅ បុក រថយន្ដ ForThing ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន ពេញ ទំហឹង ។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ១២:១០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ០៨ ខែ តុលា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ២១៤ កែង ផ្លូវ ៦៣ សង្កាត់ បឹង រាំង ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរស៣នាក់ជិះ ម៉ូតូ HONDA SCOOPY ពាក់ ផ្លាក់ លេខ ភ្នំពេញ 1JO-2613 ជិះ ឌុប គ្នា ក្នុង ល្បឿនលឿន ជ្រុល ទៅ បុក រថយន្ដ ForThing ពាក់ ផ្លាក់ លេង ភ្នំពេញ 2BR-3469 ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន ពេញ ទំហឹង បណ្ដោលអោយបុរស៣នាក់ រងរបួស ធ្ងន់ ស្រាល បញ្ជូន ទៅ មន្ទីរពេទ្យ ។

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក ម៉ូតូ និង រថយន្ដ ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print