មូលហេតុអ្វីខ្លះដែលនាំឱ្យអត្តពលិកាAmy Huntចាត់ទុកខ្លួនឯងជាទេពធីតាលើវិថីរត់ប្រណាំង?

ចែករំលែក៖

Amy Hunt ដែលជាម្ចាស់មេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកកាលពីខែមុនបានចាត់ទុកខ្លួនឯងថាជា “ទេពធីតាលើវិថីរត់ប្រណាំង” ដោយរួមបញ្ចូលគ្នានូវភាពវៃឆ្លាត ភាពស្រស់ស្អាត និងសមត្ថភាពកីឡារបស់នាង។

នៅឯការប្រកួតកីឡាអត្តពលកម្មពិភពលោកនៅទីក្រុងតូក្យូ Hunt បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងចម្ងាយ 200 ម៉ែត្រ ដោយប្រើថិរវេលា 22.14 វិនាទី តាមពីក្រោយម្ចាស់ជើងឯក Melissa Jefferson-Wooden ដែលបានបញ្ចប់ក្នុងថិរវេលា 21.68 វិនាទី។ ពេលឈ្មោះរបស់នាងបានលេចឡើងនៅលើក្ដារអេឡិចត្រូនិក ទឹកភ្នែកបានហូរមកលើផ្ទៃមុខរបស់នាង ខណៈដែលនាងទទួលបានមេដាយធំដំបូងរបស់នាង។

សារព័ត៌មានDaily Mail បានដកស្រង់សម្តីរបស់នាងក្រោយការប្រកួតចប់ថា ” ខ្ញុំកំពុងបង្ហាញថាអ្នកអាចធ្វើបានគ្រប់យ៉ាងចំពោះអ្វីដែលអ្នកបានកំណត់។ អ្នកអាចធ្វើបានល្អបំផុតក្នុងគ្រប់រឿងទាំងអស់។ ភាពស្រស់ស្អាត សិចស៊ី ភាពខ្លាំងក្លៀវក្លានិងសមត្ថភាពកីឡាក៏ដូចជាការសិក្សាអាចចាត់ទុកថាខ្ញុំជាទេពធីតានៅលើវិថីរត់ប្រណាំងនេះ”។

កើតក្នុងឆ្នាំ 2002 នាង Hunt ត្រូវបានគេចាត់ទុកថាជាអ្នកដែលមានទេពកោសល្យដ៏ភ្លឺស្វាងបំផុតនៅក្នុងចំណោមអត្តពលិការបស់ចក្រភពអង់គ្លេស ដែលដើរតាមគន្លងរបស់ Dina Asher-Smith ។ នាងបានចាប់ផ្តើមអាជីពរបស់នាងនៅអាយុ 14 ឆ្នាំ ដោយបង្កើតឈ្មោះល្បីយ៉ាងឆាប់រហ័សសម្រាប់ខ្លួននាងនៅក្នុងព្រឹត្តិការណ៍ចម្ងាយខ្លី។

នៅអាយុ 17 ឆ្នាំ Hunt បានបំបែកកំណត់ត្រាពិភពលោកការរត់ប្រណាំងអាយុក្រោម១៨ឆ្នាំចំងាយ២០០ម៉ែត្រ (U18 200 m) ក្នុងរយៈពេល 22.42 វិនាទី ហើយក្លាយជាអត្តពលិកវ័យក្មេងលឿនបំផុតក្នុងពិភពលោកនៅចម្ងាយនោះ។ សមិទ្ធិផលនេះបានធានានាងឱ្យជាប់ជម្រើសជាតិអង់គ្លេស។

...

ទន្ទឹមនឹងអាជីពជាអត្តពលិករបស់នាង Amy បានទទួលសញ្ញាប័ត្រថ្នាក់ដំបូងផ្នែកអក្សរសាស្ត្រអង់គ្លេសពីមហាវិទ្យាល័យ Corpus Christi នៃសាកលវិទ្យាល័យ Cambridge៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print