កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ដឹកនាំដោយ ប្រធានក្រុមប្រតិបត្តិការទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីរបស់អយ្យការអមសាលាដំបូង កំពុងចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមប្រតិបត្តិ ការទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និង បង្ក្រាបបទល្មើសគ្រប់ប្រភេទ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print